សម្តេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម ឆាវ៉ាលី យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួបសំណេះសំណាល និងសំដែងការគួរសម

46

បន្ទាប់មកនៅរសៀល​ថ្ងៃដដែល​នោះដែរ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី បានអនុញ្ញាត​ឲ្យ ឯកឧត្តម ឆាវ៉ាលី យ៉ុង​ឆៃយុទ្ធ អតីត​នាយក​រដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារ​ចូលជួប​សំណេះ​សំណាល និងសំដែងការគួរសម។ នៅក្នុងជំនួប​ពិភាក្សា​គ្នានោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងឯកឧត្ត​មអតីតនាយក​រដ្ឋមន្រ្តីថៃ ឆាវ៉ាលី យ៉ុងឆៃយុទ្ធ បាន​សំដែងនូវ ភាព​ស្និទ្ធ​ស្នាល​រ៉ាក់ដូចបងនិងប្អូន ព្រោះថាថ្នាក់ដឹកនាំ​ទាំងពីរគឺ​សម្តេចតេ​ជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តម ឆាវ៉ាលីត យ៉ុង​ឆៃយុទ្ធ ធ្លាប់បានធ្វើទំនាក់​ទំនង និងស្គាល់រាប់អានគ្នារយៈពេលជាង៣០ឆ្នាំ ក្នុងអំឡុង​ពេលដែល ឯកឧត្តម ឆាវ៉ា​លីត យ៉ុងឆៃយុទ្ធ ប្រធាន​កងទ័ពជើង​គោកថៃ​ក្នុង​ទសវត្ស៨០ និងសម្តេចតេជោ​នាយករដ្ឋមន្រ្តី ជានាយក​រដ្ឋមន្រ្តីនៃ​អតីតរដ្ឋកម្ពុជា។

ក្នុងជំនួប​ពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​សំដែងនូវកា​រវាយតម្លៃខ្ពស់ និងកោត​សរ​សើរចំពោះ​តួនាទី​យ៉ាង​សកម្មរបស់​ឯកឧត្តម អតីតនាយករដ្ឋមន្រ្តី ដែលបានរួមចំណែក​ដល់ដំណើរ​ការផ្សះផ្សារបង្រួប បង្រួមជាតិ ដំណើរ​ការ​សន្តិភាព រហូតទទួលបាន​នូវកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។