សម្តេច​តេជោ អញ្ជើញដល់អា​កាស​យាន​ដ្ឋាន​យោធា​ដន​មឿង ទីក្រុង​បាងកក ដើម្បីចូល​រួម​កិច្ចប្រជុំកំ​ពូល(ACMECS)លើកទី៨ និង (CLMV)លើកទី៩

37

ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល​នៃប្រទេស ACMECS និងប្រទេស CLMV បានអញ្ជើញ​ទៅដល់ទីក្រុងបាងកក ព្រះ​រាជា​ណាចក្រ​ថៃ​ជាបន្ទាប់ហើយ កាលពីរសៀង្ងៃទី១៤មិថុនានេះ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូល​យុទ្ធសាស្រ្ត នៃកិច្ច​សហ​ប្រតិបត្តិការ​​សេដ្ឋ​កិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម​(CLMV)លើកទី៩ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦មិថុនា។

សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រមុខ​នៃរាជរដ្ឋាភិបាល​កម្ពុជា បានអញ្ជើញទៅដល់អាកាស​យាន​ដ្ឋាន​យោធា​ដន​មឿង ទីក្រុង​បាង​កក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាព កាល​ពីវេលាម៉ោង១៦និង៤០នាទី ម៉ោង​នៅ​ទីក្រុង​បាងកក ព្រះ​រា​ជាណាចក្រថៃ ក្រោមវត្តមាន​នៃការ​ធ្វើគារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់​ទាក់​បំផុត​ពីឯកឧត្តម Arkhom Terpit​ta​yapaisith រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូនថៃ​ ឯកឧត្តម ឡុង វីសាលោ ឯកអគ្គរាជ​ទូត​វិសាមញ និងពេញ​សមត្ថភាព របស់​ព្រះរាជាណា​ចក្រកម្ពុជា ប្រចាំព្រះរាជា​​ណាចក្រថៃ និងលោកជំទាវ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ ជាឥស្សរ​ជន​​ជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូត​របស់​ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណា​ចក្រ​ថៃជាច្រើន​រូប។

តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំ​កំពូល​CLMV លើកទី៩ សម្តេចតេជោនាយក​រដ្ឋមន្រ្តីមាន គម្រោងជួបពិភាក្សា​ទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋម​ន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨។