សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨

នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព មាន​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង៖

១-  សេចក្តី​ព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច «គ» នៃ​ផ្នែក​ទី៣ ជំពូក​ទី៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា៩៤ មាត្រា​១១០ មាត្រា១២០ និង​មាត្រា​១២២ នៃច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវប្រកាស​ឱ្យ​ប្រើ​​ដោយ​ព្រះ​រាជ​ក្រម​លេខ​ ជស/រកម/០៣៩៧/០១​ ចុះ​ថ្ងៃ​ទី១៣ ខែ​មីនា​ ឆ្នាំ១៩៩៧

២- សេចក្តីព្រាងច្បាប់ ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា

៣- សេចក្តីព្រាង​ច្បាប់ ​ស្តីពី​វិសោធនកម្មមាត្រា​៣ មាត្រា៦ មាត្រា​៧ មាត្រា​៨ មាត្រា៩ មាត្រា​១១ មាត្រា១២ ចំណងជើង​ជំពូក​ទី៤ មាត្រា​១៦ មាត្រា១៩ មាត្រា​២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា​៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និង​មាត្រា៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់​ដាកម្ពុជាដែល​ប្រកាសឱ្យ​ប្រើ​ដោយ​ព្រះ​រា​ជ​ក្រម​​លេខ ​នស/រកម/០៦០៧/០១៣ ចុះ​ថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ២០០៧

៤- គម្រោងវិនិយោគ​សាងសង់រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ ម៉េហ្គាវ៉ាត់​ នៅ​ខេត្ត​ព្រះ​សីហនុ និង​គម្រោង​វិនិយោគ​សាង​សង់​រោង​ចក្រ​ផលិត​ អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​អានុ​ភាព​ ៦០ម៉េហ្គាវ៉ាត់​ នៅ​ខេត្ត​កំពង់​ស្ពឺ

៥-  បញ្ហា​ផ្សេងៗ៖

ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក កិច្ច​ប្រជុំ​ពេញ​​​ អង្គ​គណៈរដ្ឋមន្ត្រីបាន​សម្រេច​អនុម័ត៖

Download (PDF, 708KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ