(សម្លេង) ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់រង្វាន់ជ័យលាភីមេដាយមាសកីឡាតៃក្វាន់ដូ ជើងឯកអាស៊ីលើកទី៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡា​តេក្វាន់​ដូ ITF កម្ពុជា ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ក៏ដូចជាប្រគល់​ប្រាក់​រង្វាន់របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ជ័យលាភី ក្រោយបញ្ចប់បេសក​កម្ម​ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។
នៅរសៀលថ្ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ