ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់​គណៈប្រតិភូ​នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរារដ្ឋាភិបាលកម្ពុជា​ ចូលក្រាបបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសគម្រប់ព្រះជន្មាយុ ៦៥ យាងចូល ៦៦ ព្រះវស្សា

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃ១៤រោច ខែពិសាខ ដល់ថ្ងៃ១កើត ខែជេស្ឋ ព.ស ២៥៦២ នាវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៨ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនមន្ត្រីកំពូលៗគ្រប់ក្រសួងស្ថាប័នជាតិចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុមុខមង្គល។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ