ព្រះ​ករុណា​ ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃពិធី​សំដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​​ព្រះ​រាជ​វរោកាស

43

ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​ សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃពិធី​សំដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​​ព្រះ​រាជ​វរោកាស​​ នៃ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នៃ​ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​គំរប់​ព្រះ​ជន្មាយុ​ ៦៥​យាង​ចូល​ ៦៦​ ព្រះ​វស្សា​ ដែល​រៀប​ចំ​ថ្វាយ​ដោយ​សម្ដេច​រាជ​បុត្រី​ ព្រះ​រាម​ នរោត្តម​ បុប្ផា​ទេវី​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​សាលសន្និសីទ​ចតុមុខ​ រាជធានី​ភ្នំពេញ