សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

184

នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព មាន​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង៖

១-  សេចក្តី​ព្រាងច្បាប់ស្តីពីការ​រៀបចំ​ និង​ការ​ប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី

២- សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ

៣- សេចក្តីព្រាង​ច្បាប់​ស្តីពី​វិសោធនកម្មមាត្រា​៣ មាត្រា២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា៣៤ មាត្រា​៣៥ មាត្រា៣៦ មាត្រា​៣៧ មាត្រា៣៨ មាត្រា៣៩ និង​មាត្រា៤០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ និង​ការ​ធ្វើ​អាជីវកម្មធន​ធាន​រ៉ែ ដែល​ប្រកាសឱ្យ​ប្រើ​ដោយ​ព្រះ​រា​ជក្រម​លេខ​  នស/រកម/០៧០១/០៩ ចុះ​ថ្ងៃទី​១៣​ កក្កដា ឆ្នាំ២០០១

៤-  បញ្ហា​ផ្សេងៗ៖ សំណើសុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋ​មន្រ្តី​ដើម្បី​សុំ​សច្ចា​ប័ន​នីតិ​ប្បញ្ញត្តិ​លើ​៖ «កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គ​ការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី (AFoCO)»​។

ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក កិច្ច​ប្រជុំ​ពេញ​​​ អង្គ​គណៈរដ្ឋមន្ត្រីបាន​សម្រេច​អនុម័ត៖

Download (PDF, Unknown)