សម្តេច​តេជោ ហ៊ុន សែន អញ្ជើញទ​ស្សន​កិច្ចក្នុ​ងរោងច​ក្រ​តម្លើង​រថយន្ត នៃក្រុមហ៊ុន Daehan Auto Cambodia

70

នៅព្រឹកមិញនេះ បន្ទាប់ពីសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន ៧១៤នាក់ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Daehan Auto Cambodia ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia AutomobileIndustry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។