សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២០.០០០ នាក់ នៅខេត្តស្វាយរៀង

32

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានបន្ត​អញ្ជើញជួបសំណេះសំណាល​ជាមួយកម្មករ-កម្មការិនី និងនិយោជិត​សរុបចំនួន ១៩,៤៨៩ នាក់ មក​ពី​រោង​ចក្រ​ចំនួន​៣២ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះធ្វើ ឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex។