សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសួរសុខទុក្ខសិស្សានុសិស្ស នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត និងបឋមសិក្សាបាវិត

41

នៅព្រឹកមិញនេះ បន្ទាប់ពីបញ្ចប់នូវពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីនៅរោងចក្រតំបន់ក្រុងបាវិតរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសួរសុខទុក្ខដល់ក្មួយៗសិស្សានុសិស្សនៃនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត និងបឋមសិក្សាបាវិត ។

ដោយមើលឃើញពីការលំបាក និងការខ្វះខាតនូវអគារសិក្សាមួយចំនួនក្នុងសាលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជាអគារសិក្សាមួយចំនួនដូចជា៖ ផ្នែកសាលាបឋមសិក្សាបាវិតផ្តល់ជូននូវ អគារសិក្សាថ្មី ១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការមួយ១ខ្នង មាន៣បន្ទប់ផងដែរ។ ផ្នែកវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសបាវិត ផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោក៏ផ្តល់នូវអគារស្នាក់របស់គ្រូ១ខ្នង ២ជាន់១០បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស ១ខ្នង ២ជាន់១០បន្ទប់ ហើយនិងមានរៀបចំជាតារាងបាល់ទាត់ បាល់បោះ និងរៀបចំទីធ្លាសាលាអោយបានស្អាតផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ តែងតែគិតគូរពីសុខទុក្ខក្មួយៗសិស្សានុសិស្ស និងបានកសាងសាលារៀនជាច្រើនទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលចំណេះដឹងដល់កូនខ្មែរគ្រប់ៗជំនាន់៕