កម្មវិធី​ក្បួន​ដង្ហែ​អង្គ​រសង្ក្រាន្តឆ្នាំ​២០១៧ ប្រព្រឹត្តទៅ​នៅបរិវេណ​លាន​ជល់ដំរី

29

កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅបរិវេណលានជល់ដំរី នៅរសៀលថ្ងៃទី១៥ ខែមេសា ដែលមានសិល្បករ និងយុវជនប្រមាណ៨៤៩នាក់ចូលរួមក្នុងការដង្ហែនេះ។ ការដង្ហែនេះ ធ្វើឡើងក្រោមប្រធានបទ “សម្បត្តិរដ្ឋខេមរា” ដែលចែកជា៨ផ្នែក៖ (១) ជូនពរឆ្នាំថ្មី (២) សម្បត្តិសួគ៌ (៣) ភពផែនដី (៤) សម្បត្តិមនុស្សលោក (៥) សម្បត្តិស្ថាបត្យកម្ម (៦) សម្បត្តិស្រ្តីខ្មែរ (៧) ភាពរុងរឿង និងការអភិវឌ្ឍ និង (៨) យើងជឿជាក់លើកម្ពុជា។