ពិធី​ទៅវត្ត និងពូន​ភ្នំខ្សាច់ ក្នុងព្រឹត្តិ​ការណ៍អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៥ ខែមេសា នៅបរិវេណ​វត្តខាង​ត្បូង​ប្រាសាទ​អង្គវត្ត

12

ពុទ្ធបរិស័ទ្ធតែងតែប្រារព្ធពិធីពូនភ្នំខ្សាច់ ដោយគេពូនភ្នំមួយធំនៅចំកណ្តាល និងភ្នំតូចៗ៤នៅសងខាង ធ្វើរាជវ័តព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស ដែលហៅថា វាលុកចេតិយ ដែលខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់១គ្រាប់ៗ ដែលចាក់ពូននោះ ផ្តល់អនិសង្ឃដល់អ្នកដែលបានពូនភ្នំនោះរួចរំដោះនូវបាបកម្ម និងពៀរវេរាទាំងពួង និងកំចាត់អំពើបាបរួចអស់។ នេះ ជាកម្រងរូបភាពខ្លះៗ នៃការពូនភ្នំខ្សាច់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៥ ខែមេសា នៅបរិវេណវត្តខាងត្បូងប្រាសាទអង្គវត្ត។