ពិធីប្រណាំងរទេះគោ/ក្របី-ផ្តាច់ព្រ័ត្រ (អង្គរឃ្យុងយូ)

20

ការប្រណាំងរទេះគោក្របីក៏ជាមរតកវប្បធម៌ដូនតាខ្មែរ ដែលឆ្លុះបញ្ជាំងអំពីវិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់ និងថែរក្សាបរិសា្ថនក្នុងសណ្តានចិត្តរបស់ប្រជាជនខ្មែរ។ ក្រោយពីបានចូលរួមប្រណាំងរទេះគោ ក្របីយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃកន្លងមក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅរសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ បានរកឃើញជ័យលាភីហើយនៅក្នុងវគ្គប្រណាំងផ្តាច់ព្រ័ត្រនៅតំបន់អង្គរឃ្យុងយូ ។