ពិធីថង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ

65
 
ព្រះសង្ឃចំនួន២១៦អង្គ យាយជីតាជីចំនួន៣០០នាក់ និងពុទ្ធបរិស័ទ្ធច្រើនរាប់ពាន់នាក់ចូលរួមក្បួនដង្ហែ ព្រះបដិមា និងស្រង់ព្រះ អមដោយការប្រគុំភ្លេងពិណពាទ្យ នាបរិវេណលានជល់ដំរី នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨។ នេះជាពិធីបែបពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរតែងតែរៀបចំសម្រាប់ធ្វើការស្រង់ទឹកជូនដល់ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្តអារាម និងតាមភូមិស្រុក ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក។ ជាទូទៅ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃវារៈឡើងស័ក ជាថ្ងៃទី៣ ឬថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ឆ្នាំនេះ ក្បួនដង្ហែព្រះបដិមាដែលចែកចេញជា១០ផែន ត្រូវបានរៀបចំនៅរសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។