កម្មវីធីល្ខោនបុរាណទំនើបរឿង “ អច្ឆរិយអង្គរ”

32

ការសំដែងផ្ទាំងទស្សនីយភាពដោយមានការច្របាច់បញ្ចូលគ្នានូវឆុតឆាកសម័យទំនើប​ និងអតីតកាល​ ដែលជាការបង្ហាញពីកិច្ចអភិរក្ស​ និងកិច្ចអភិវឌ្ឍក្នុងសិល្ប:ខ្មែរបែបទំនើប។ “អច្ឆរិយអង្គរ”​ ជាតំណាលប្រាប់ឡើងវិញនូវប្រវត្តិនៃការរុករកឃើញវិញនូវប្រាង្គប្រាសាទអង្គរវត្តដែលបានកប់ខ្លួនក្នុងព្រៃយ៉ាងជ្រៅ​ ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង​ និងឮ។ ផ្ទាំងទស្សនីយភាពនេះត្រូវបានលើកយកមកបង្ហាញជូនជាលើកទីពីរដល់មហាជនដើម្បីបានទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨​ កាល​ពីវេលាម៉ោង ៦:៣០ ល្ងាច ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅមុខលានជល់ដំរី។