សម្តេចតតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ញើញជាកិត្តិយសក្នុងក្បួនដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៨ នៅមុខសទីលានជល់ដំរី

72

នៅរសៀលថ្ងៃ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងែទី១៥ ខែ មេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៉ុនសែន បានអញ្ញើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងក្បួនដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៨ នៅមុខទីលានជល់ដំរី ក្បែរប្រាសាទនាង១២ នៃទឹកដីក្រុងសៀមរាបអង្គរ។

ក្បួនដង្ហែរអង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ គឺមានការចូលរួមទស្សនាពីប្រជាពលរដ្ឋ ភ្ញៀវទេសចណ៍ជាតិ អន្តរជាតិ និងក្រុមយុវជនមកពីគ្រប់ទិសទីច្រើនកុះករ។

ការដង្ហែរក្បួននាពេលនេះ គឺមានមានបែបផែនទម្រង់ខុសៗគ្នាចំនួន០៩ រួមមាន ក្បួនសួស្ដីឆ្នាំថ្មី ក្បួនព្រះនាន័ម ក្បួនពន្លឺប្រសិទ្ធ ក្បួនឥន្ធបត្ថ ក្បួនសហស្សវិចិត្រវាយនា ក្បួនលានុផល ក្បួនប្រាសាទពរ ក្បួនពេញចិត្ត និងក្បួនខ្ញុំ ស.ស.យ.ក ដែលក្បួនទាំងនេះដែលបានបង្ហាញអោយឃើញ ពីទំនៀមទំលាប់ ជីវភាពនៃការរស់នៅរបស់បុព្វបុរសខ្មែរ ដែលមានតាំងពីបុរាណកាលមកម្លេះ ជាពិសេសក្នុងសម័យអង្គរ និងសម័យក្រោយៗបន្តបន្ទាប់ទៀត។

បន្ទាប់ពីទស្សនាក្បួនអង្គរសង្ក្រាន្តឆ្នាំថ្មីរួចមក​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអញ្ជើញរាំសារាវ៉ាន់​ លេងកម្សាន្តជាមួយបងប្អូនប្រជាពលដ្ឋ នៅមុខទីលានប្រជល់ដំរី​ ដើម្បីអបអរឆ្នាំថ្មី​ ប្រកបដោយក្ដីសប្បាយរីករាយក្រៃលែង។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគ្រប់ៗគ្នា៕