សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលទេវតាឆ្នាំថ្មីនៅមុខប្រាសាទបាយ័ន

69

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកចូលរួមក្នុងពិធីទទួល និងអំណរ សាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។
ពិធីទទួលទេវតាឆ្នាំថ្មីនេះ គឺមានរៀបចំទៅតាមទំនៀមទំលាប់ខ្មែរ ដែលមានគ្រឿងរណ្តាប់គ្រប់ប្រភេទ ហើយពីនេះក៏មានការនិមន្ត និងចូលរួមពីព្រះសង្ឃ មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ និងយុវជនជាច្រើនកុះករផងដែរ។
កាលពីព្រឹកមិញវេលាម៉ោង០៩:១២នាទី ចំថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨ គឺមានទេវតាព្រះនាម « មហោទរាទេវី » ជាបុត្រីទី៧នៃកបិលមហាព្រហ្ម បានយាងចុះមកថែរក្សាព្រះរាជាណាចក្រកម្ពុជា និងចក្រវាឡទាំងមូលចាប់ពីពេលនេះតទៅ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕