ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីទទួល ទេវាតាឆ្នាំថ្មី

នៅវេលាព្រឹកម៉ោង ៩ និង១២ នាទី ថ្ងៃសៅរ៍ ១៤ រោច ខែ ចេត្រ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៨ ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតានីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីទទួល ទេវាតាឆ្នាំថ្មី ព្រះនាម មហោធរៈទេវី នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ