សម្តេច​តេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​បណ្តែត​កន្ទោង (គោមទឹក) នៅមុខប្រាសាទ​អង្គរវត្ត

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើ​ញបណ្តែតកន្ទោង (គោមទឹក) ! បន្ទាប់ពីបានអញ្ជើញ ទស្សនានៃសកម្មភាពមួយចំនួននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក៏បាន​អុជ​ធូប​ទៀនបួងសួងទេវតាឆ្នាំថ្មី ព្រះនាង កិមិទេវី ដើម្បីសុំសេចក្តីសុខ និងបានបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្តីសុខ​ព្រម​ទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិនៅថ្ងៃទី១នេះ។ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត សូមអញ្ជើញបងប្អូនជន​រួមជាតិទូទាំងប្រទេសចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៧ នេះគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ