សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៨

227

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៨ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព·ស·២៥៦១ សាលមហោស្រព

និងពិពណ៌កោះពេជ្រ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៨

-សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា

-អង្គពិធីទាំងមូលជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបាន ចូលរួមក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។

ជាបឋម ខ្ញុំសូមថ្លែងការគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសនិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និង ប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បី ធានារក្សាឱ្យបាននូវសុខសនិភាព និងវឌ្ឍនភាពរបស់សង្គមកមុជា ទាំងមូល ។

ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមរាំងជល់ ពិតជាមានតម្លៃណាស់ ដែលឤចជំរុញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធើឱ្យប្រជាជន រស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី  កូនប្រុស ស្រីបានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សា រៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ។

ឈរលើមូលដ្ឋានសុខសនិភាព ការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកតម្កើងសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្សបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧,៧% កុងមួយឆ្នាំ កុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ កំណើនសេដ្ឋកិច្ចដ៍រឹងមាំនេះ ឆុះបញ្ចាំងឱ្យឃើញ តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល ញណិជ្ជកម្ម កសិកម្ម សំណង់ និងសេវាកម្ម ដែលក្នុងនោះមានស្ត្រីចូលរួម កុងកម្លាំងពលកម្មចំនួន ៧៧,២% ព្រមទាំងសម្រេចបាននូវវឌ្ឍនភាព ដ៏ល្អប្រសើរ កុងការកាត់បន្ថយភាពក្រីក្រ និងធើឱ្យកមុជាប្រែក្លាយ ពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ហើយនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ថីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោល- នយោបាយជាតិគាំញរសង្គមឆ្នាំ ២០១៦-២០២៥ ដែលជាផែនទី មគ្គុទេសក៏សម្រាប់កែទម្រង់ការអភិវឌ្ឍន៍ប្រព័ន្ធគាំញរសង្គម រក្សានូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន និងបានដាក់ចេញនូវ វិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាព សមធម៌ សាមគីភាពនៅកុងសង្គមជាតិទាំងមូល ដែលជាការគិតគូរចំញេះស្រី មានជាឤទិ៍ ៖

១·ការផ្តល់ជាសាច់ប្រាក់ជួយដល់ស្ត្រីមានផ្ទៃញេះ ដើម្បី យកទៅប្រើប្រាស់កុងការថែទាំសុខភាពមុន និងក្រោយពេលសម្រាល ហើយសម្រាប់កម្មការនីត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៣ ខែ ដោយទទួលបានបៀវត្ស ១២០% កុងនោះបេឡាជាតិសនិសុខ សង្គមចេញ ៧០% និងនិយោជកចេញ ៥០% ព្រមទាំងបានទទួល ប្រាក់ឧបត្ថម្ភចំនួន ៤០ មឺន រៀល ចំញេះកូនមួយ កូនភ្លោះទទួលបាន ៨០ ម៉ឺនរៀល និងកូនភ្លោះបីបាន ១ លាន ២ សែនរៀល ។

២·ការអនុញ្ញាតឱ្យកម្មការិនីជាស្រីដែលមានផ្ទៃញេះលើសពី ៣ ខែ ឤចចេញមុនម៉ោងការងារចំនួនយ៉ាងតិច ១៥ នាទី ហើយ ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករ-កម្មការនីទាំងក្នុង និង ក្រៅប្រព័ន្ធត្រូវទទួលបានការពិនិត្យព្យាបាល ដោយឥតគិតថ្លៃនៅតាម មន្ទីរពេទ្យរដ្ឋ តាមរយៈមូលនិធិសមធម៌របស់ជាតិ ។

៣·រាជរដ្ឋាភិបាលប្រកាសផ្តល់ជូនប្រាក់ឧបត្ថម្ភដល់ស្ត្រី ជាមន្រីរាជការសីវិល នគរបាល និងកងកម្លាំងប្រដាប់ឤវុធដែលបាន សម្រាលកូន ។ ក្នុងនោះ កូនមួយទទួលបាន ៨០ ម៉ឺនរៀល កូនភ្លោះទទួលបាន ១ លាន ៦០ មឺនរៀល កូនភ្លោះ ៣ ទទួលបាន

២ លាន ៤០ ម៉ឺនរៀល រួមជាមួយនឹងការឈប់សម្រាកលំហែរ មាតុភាពរយៈពេល ៣ ខែ ជាមួយប្រាក់បៀវត្ស ១០០% ។

៤·ការដំឡើងប្រាក់ឈួលអប្បរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំញក់ និងផលិតស្បែកជើងពី ១៥៣ ដុល្លារ ក្នុងមួយខែ ក្នុងឆ្នាំ ២០១៧ ទៅដល់ ១៧០ ដុល្លារ សម្រាប់ឆ្នាំ ២០១៨ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងជំរុញឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដើម្បីជួយដល់បញ្ហាសុខុមាលភាពរបស់កម្មករ និយោជិត ។

៥·ការដាក់ចេញនូវសារាចរសីពីការលុបចោលចំញេះការបង់ ថ្លៃភាស៊ីដល់ឤជីវករ ភាគច្រើនជាស្ត្រីដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។ ការលុបចោលការបង់ថ្លៃក្នុងការធ្វើដំណើរឆ្លងកាត់ ផ្លូវ-ស្ពាន ព្រមទាំងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដំណាក់កាលទី ១ សម្រាប់មន្ត្រីរាជការ និងដំណាក់កាលទី ២ សម្រាប់កម្មករ និងប្រជាជនទូទៅ ដែលមានប្រាក់ចំណូលទាប ។

ទាំងអស់នេះ បានបង្ហាញច្បាស់ថា កមុជាតែងបានយកចិត្តទុកដាក់

ខ្ពស់ចំញេះស្ត្រី ដោយពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីតែងទទួលបាននូវ

ផលប្រយោជន៍ផ្ទាល់ខួនច្រើន និងកាត់បន្ថយបនុកគ្រួសារកាន់តែច្រើន ដែលជាការលើកកម្ពស់ដល់សមភាពយេនឌ័រកាន់តែប្រសើរឡើង នៅគ្រប់វិស័យនៅកម្ពុជា ។

ដោយឡែក បច្ចុប្បន្នស្ត្រីជាច្រើនបានទទួលឱកាសចូលរួម ក្នុងការងារស្ទើរគ្រប់វិស័យ ហើយត្រូវបានគាំទ្រ និងលើកទឹកចិត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំក្នុង- ជីវិតនោះ ។ ជាក់ស្តែង យើងសម្រេចបានលទ្ធផលល្អប្រសើរច្រើន លើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រី ក្នុងនោះមានដូចជា ៖

១·កុងវិស័យមុខងារសាធារណៈ ចំនួនស្រីបានកើនឡើងពី ៣២% នៅឆ្នាំ ២០០៧ ដល់ ៤១%នៅឆ្នាំ ២០១៧ ។ លទ្ធផលនេះ ដោយការជ្រើសរើសមន្ត្រីរាជការថ្មី ដែលត្រូវជ្រើសរើសស្ត្រីចំនួន ពី  ២០% ទៅ ៥០% និងការពន្យារឤយុចូលនិវត្តន៍មន្ត្រីរាជការ ជាស្ត្រីដល់ឤយុ ៦០ ឆ្នាំ ។ បើពិនិត្យទៅលើចំនួនស្ត្រីដែលមាន មុខតំណែង ក្នុងនោះអគ្គនាយកជាស្ត្រីមាន ២៣ រូប ប្រធាន នាយកដ្ឋានមាន ១០៨ រូប និងបានតែងតាំងស្ត្រីជាអភិបាលខេត្ត ១ រូប ស្ត្រីជាអភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត ២៦ រូប អភិបាលក្រុង ស្រុក ខណ្ឌជាស្ត្រី ៧ រូប ស្ត្រីជាអភិបាលរងនៃ គណៈអភិបាលក្រុង ស្រុក ខណ្ឌ ១៨៥ រូប ស្រីជាស្មៀនឃំ/ សង្កាត់ ២៣៥ រូប ។

២·ការចូលរួមរបស់ស្រីកុងវិស័យនយោបាយមានការកើនឡើង ជាលំដាប់ ក្នុងនោះសមាជិករដ្ឋសភាជាស្ត្រីនៅ ឆ្នាំ ១៩៩៣ មាន ៥,៨៣% កើនដល់ ២០,៣២% ឆ្នាំ ២០១៣ ។ នៅឆ្នាំ ១៩៩៣ ស្រីជារដ្ឋមន្រីគ្មាន រដ្ឋលេខាធិការគ្មាន អនុរដ្ឋលេខាធិការ ២ រូប ។ បើប្រៀបធៀបនៅឆ្នាំ ២០១៣ មានឧបនាយករដ្ឋមន្រីជាស្រី ១ រូប ទេសរដ្ឋមន្ត្រី ១ រូប រដ្ឋមន្ត្រីជាស្ត្រី ២ រូប រដ្ឋលេខាធិការ ៣៨ រូប និងអនុរដ្ឋលេខាធិការ ៤៨ រូប ។ ស្រីជាចៅសង្កាត់ មេឃំ មានការ- កើនឡើងពី ៤២ រូប កុងឆ្នាំ ២០០២ ដល់ ១៣០ រូប កុងឆ្នាំ ២០១៨ ។

៣·នៅក្នុងកងកម្លាំងប្រដាប់ឤវុធ នាយទាហាននារី ក្របខណ្ឌក្រសួងការញរជាតិ មានចំនួនសរុប ៨៦ រូប ក្នុងនោះ ថ្នាក់នាយឧត្តមសេនីយ៍ ១ រូប ថ្នាក់ឧត្តមសេនីយ៍ឯក ៧ រូប ថ្នាក់ឧត្តមសេនីយ៍ទោ ១៦ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ៦២ រូប ។

៤·ស្រីកុងមុខដំណែងជាឯកអគ្គរាជទូតបចុប្បន្នមានចំនួន ៦ រូប និងមន្ត្រីការទូតជាស្ត្រីមានចំនួន ២៤,៤៣% នៃមន្ត្រី ការទូតសរុប ១៧០ រូប ។ ទន្ទឹមនោះ ស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ កុងមុខដំណែងជាចៅក្រម ព្រះរាជឤជ្ញា ក្រឡាបញ្ជី ឤជ្ញាសាលា សារការី និងមេធាវី ។ ជាមួយនោះ កីឡាករជាស្រីចូលរួមលេងកីឡាក៏បានកើនឡើង មិនតែបុណ្ណោះកមុជា មានកីឡាការិនីបានទទួលមេដាយមាសជូនជាតិមាតុភូមិទៀតផង ។ -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល !

ថ្ងៃនេះ ជាថ្ងៃរំលឹកការលើកកម្ពស់សិទិស្រី បុន្តែមិនមានន័យថា ស្រីមានសិទិតែមួយថ្ងៃនោះទេញ្រេះ «សិទិស្រី គឺជាសិទិមនុស្ស »។ នៅក្នុងពិភពលោកស្ត្រីមានចំនួន ៤៩,៦% ដូច្នេះការអភិវឌ្ឍន៍ ប្រទេសនីមួយៗត្រូវតែគិតគូរពីសក្កានុពលរបស់ស្ត្រីដែលមាន ចំនួនច្រើនប្រហាក់ប្រហែលនឹងបុរស ។ កត្តានេះនឹងឤចរួមចំណែក កុងការពន្លឿនដល់ដំណើរការ នៃកិច្ចអភិវឌ្ឍប្រទេសនីមួយៗផងដែរ ។ ដូចដែលខ្ញុំតែងតែនិយាយ ជួយស្ត្រី គឺជួយខ្លួនឯង ។

ជារួម កិច្ចខិតខំរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់ ការងារស្រីត្រូវបានវាយតម្លៃខ្ពស់ ។ ជាសកីភាពនៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល បានស្តែងឡើងតាមរយៈការចាត់ចំណាត់ថ្នាក់

របស់វេទិកាសេដ្ឋកិច្ចពិភពលោក ៩ប្ឌមយ្រ ថឺបណបុតថ បៈមពុ០

ដោយកមុជាទទួលបានវឌ្ឍនភាពកុងការកាត់បន្ថយគម្លាតយេនឌ័រ ពីចំណាត់ថ្នាក់លេខ ១១២ ឆ្នាំ ២០១៦ មកចំណាត់ថ្នាក់លេខ ៩៩ ក្នុងចំណោម ១៤៤ ប្រទេស នៅឆ្នាំ ២០១៧ ។

ទោះបីយ៉ាងណា យើងនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងលើកកម្ពស់ ការងារស្រីនោះទេ ។ កុងនោះខំសូមគាំទ្រ និងលើកទឹកចិត្តក្រសួង កិច្ចការនារីបន្តដោះស្រាយបញ្ហាសេសសល់មួយចំនួន ហើយ យើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ បន្តទៀត ។ ក្នុងន័យនេះ ខ្ញុំសូមអំញវនាវឱ្យគ្រប់ក្រសួង ស្ថាប័នញក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សង្គមសីវិល និងវិស័យឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមបន្តពង្រឹងនីតិរដ្ឋ និងថែរក្សាសុខសនិភាព ការញរសិរភាព សនិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវតិភាព សង្គមឱ្យរឹងមាំ ជាពិសេសបន្តលើកកម្ពស់ការអនុវត្តន៍គោល- នយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជនគ្រប់រូប ពិសេសស្រី ក្មេងស្រីនៅមូលដ្ឋាន ។ កុងទិសដៅនេះយើងត្រូវអនុវត្តឱ្យសកម្ម ផុលផុសនៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម

ឃាតកម្ម ការប្លន់ប្រដាប់ឤវុធ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្រី និងកុមារ ។ ល ។

មុននឹងបញ្ចប់ ខំសូមកោតសរសើរគ្រប់ក្រសួង ស្ថាប័នជាតិ វិស័យឯកជន សង្គមសីវិល ដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិ ទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទិ ឋានៈ តួនាទីរបស់ស្រី និងសូមបន្តគាំទ្រ និងប្រែក្លាយខឹមសារ នៃប្រធានបទ «ស្រីរួមគ្នារក្សាសនិភាពដើម្បីអភិវឌ្ឍជាតិ» ឱ្យទៅជា សកម្មភាពជាក់ស្តែង ដើម្បីកមុជានៅតែរក្សាបានសនិភាព សិរភាព នយោបាយដែលបង្កលក្ខណៈឱ្យខឿនសេដ្ឋកិច្ចកមុជាកាន់តែរឹងមាំ មានសនិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ ភាពសុខដុមរមនាកុងសង្គម និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូលព្រះបងំខំ និងភរិយាសូមថ្វាយព្រះពរជ័យ សិរីមង្គល បវរមហា ប្រសើរថ្វាយ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កុងសេរីភាព សេចកីថ្លៃថូរ និងសុភមង្គល និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកមុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ !