សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរសុខ​ទុក្ខសិស្សា​នុសិស្ស នៅសាលា បឋម​សិក្សា​វត្ត​ស្វាយ សៀមរាប

បន្ទាប់ពីបាន​អញ្ជើញ​សួរសុខទុក្ខ​សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅ វិទ្យាល័យ​ហ៊ុនសែន​វត្ត​ស្វាយ​រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​សួរសុខ​ទុក្ខក្មួយៗសិស្សា​នុសិស្ស​នៅ សាលា​បឋម​សិក្សាវត្តស្វាយ ស្ថិតនៅ ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ដែល​នៅជិត​គ្នានឹង វិទ្យាល័យហ៊ុន​សែនវត្តស្វាយ។

ក្រោយពីបានអញ្ជើញ​សំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសេចក្តី​ត្រូវការ​ចាំបាច់​មួយ​ចំនួន​របស់ ក្មួយៗចៅៗ សិស្សានុសិស្ស ព្រមទាំងបា​នពិនិត្យ​សំណង់​អាគារ​សិក្សា​ចាស់​នៅទី​នេះ​​រួចហើយ សម្តេចតេ ជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានសម្រេច​ផ្តល់នូវ​អាគារ​សិក្សា​២ ខ្នង គឺ១ខ្នងមាន កំពស់ ៣ជាន់ មាន ២១ បន្ទប់ និង១ខ្នងទៀតមាន ៣ជាន់ មាន១៨បន្ទប់ ព្រមទាំង​ទីចាត់ការ១ខ្នងមាន ៣បន្ទប់ និងចាក់ដីលុបបំពេញ​ស្រះខាង​ក្រោយ​ដើម្បី​សាង​សង់សា​លា​ទៀតផង។ ទន្ទឹមនឹងនេះ ក្មួយៗចៅៗសិស្សា នុសិស្ស ក៏បានច្រៀង​ចម្រៀង​រាំវង់​អប​អរសាទរឆ្នាំថ្មីជូនសម្តេចតេជោផងដែរ។ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងបាន​ជូនពរលោកគ្រូអ្នកគ្រូ និងក្មួយៗចៅៗទាំងអស់ជួប តែសេចក្តីសុខ និង​សំណាង​ល្អគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ