សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​កូន​ក្មួយ​កម្មករ-កម្មការិនី ១៤,០២៥នាក់ នៅតំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះ​សីហនុ

46

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​​​ជួប​​សំណេះ​​សំណាល ជាមួយ​​កូន​​ក្មួយ​កម្មករ-កម្មការិនី និងនិយោជិត​ចំនួន ១៤,០២៥នាក់ មកពី​រោង​ចក្រ​​ចំនួន១៤​បន្ថែម​ទៀត ​បន្ទាប់​ពីបានជួប​សំណេះ​សំណាល​កាល​ពីម្សិលមិញប្រមាណ​​ជាង២ម៉ឺននាក់ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងទឹកដី នៃខេត្តព្រះសីហនុ