ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងជាព្រះរាជាធិបតី ពិធីបើកកម្មវិធី « បំបែកកំណត់ត្រាក្រមាវែងជាងគេ​នៅលើពិភពលោក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ពិធីបើកកម្មវិធី « បំបែកកំណត់ត្រា​ ក្រមាវែងជាងគេ​នៅលើពិភពលោក» (ប្រវ៉ែង ១.០០០ម៉ែត្រ) នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវាលព្រះមេរុ រាជធានីភ្នំពេញ។ យាង និងអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះញាតិវង្សានុវង្សជាច្រើន រូប។

រូបថត៖ ព្រះបរមរាជវាំង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ