សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​កម្មករ-កម្មការិនី ១៥,១០៩នាក់ នៅរោងចក្រតំបន់ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ

48

នៅព្រឹក​ថ្ងៃពុធ ៧រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បាន​អញ្ជើញ​ជួបសួរ​សុខ​ទុក្ខ​កម្មករ-កម្មការិនី និងនិយោជិត ចំនួន១​៥,១០៩នាក់ មកពីរោង​ចក្រចំ​នួន៧ នៅតំបន់​ទំនប់កប់​ស្រូវ ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយ​រីក​រាយ​ជា​ខ្លាំង​ ដែលបានអ​ញ្ជើញ​មកជួប​ជុំជាមួយ​បងប្អូន កម្មករ-កម្មការិនី ក្នុងការ​ចុះជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះដើម្បី​ស្វែងយល់​ពីសុខ​ទុក្ខ​របស់​កម្មករ ​និងដើម្បី​ដោះស្រាយប​ញ្ហាប្រឈម​នានា​មួយ​ចំនួន​របស់​កម្មករ និងជំរុញ​នូវគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥ – ២០២៥) ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ និងលើក​កម្ពស់​ជីវភាព​រស់នៅ របស់ពលរដ្ឋអោយ​កាន់តែ​ល្អប្រសើរ​ឡើង។

សម្តេច​តជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណ​ដល់​កូនក្មួយ​កម្មក​រទាំងអស់​ ដែល​កន្លងមក​បានចូ​លរួម​ក្នុងកិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈការ​បំរើការ​ងារ​នៅក្នុងវិ​ស័យ​ឧស្សាហកម្ម ដើម្បីជំរុញ​អោយ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​ដូច​សព្វថ្ងៃនេះ។ កម្ពុជាខិត​ខំប្រឹង​ប្រែង​ជាបន្ត​បន្ទាប់​ក្នុង​រយៈពេល ៣០ឆ្នាំកន្លង​មកនេះ ដោយសារ​តែស្ថេរភាព​នយោបាយ និងការ​រក្សាបា​ននូវសន្តិភាព ជូនប្រជាពល​រដ្ឋ ដែលកត្តាទាំងនេះ​អោយធ្វើ​ឲ្យ​យើងមានលទ្ធភាព​តម្លើងប្រាក់ខែ​ជូនកម្មករជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានមា​នប្រសាសន៍ថា គិតចាប់ពីថ្ងៃ ១ មករា កន្លងមកនេះ មាន​ស្ត្រីជា​កម្មការិនី​បាន​ទទួល​សេវា​ថែទាំ និង​សម្រាក​កូន​ចំនួន ៤,៧៨៣នាក់ ដោយ​ស្ត្រី​សំរាល​កូន បាន​ចំនួន ៤,៨១៧នាក់ ពីព្រោះមាន​អ្នកខ្លះសំរាលបានកូនភ្លោះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើរ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធទាំង​ឡាយ​សូម​ធ្វើការ​ពិនិត្យ​តាមដាន រក​មូលហេតុទាំ​ងឡាយ​ណា ដែលធ្វើឲ្យកម្មករ-កម្មការិនី​យើងមានកា​រ​ដួល​សន្លប់នេះ មិនត្រឹម​តែ​កម្មករយើងទេ សូម្បីតែសិស្ស​សាលា​ក៏ធ្លាប់​មាន​ការ​ដួល​សន្លប់ដែរ ដូច្នេះសូម​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​ការតាម​ដាន​រឿងនេះ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ១២ ឆ្នាំកន្លងមកហើយ ដែលប្រទេស​កម្ពុជា​យើងបានបញ្ជូន​ទាហាន​មួកខៀវ ទៅបំពេញ​បេសកម្ម រក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិដូចជានៅ លីបង់ អាហ្វ្រិកកណ្តាល និងប្រទេស​មួយចំនួនទៀត ហើយអ្វីដែលយើង​ អាច​ធ្វើបាននេះគឺដោយសារប្រទេសយើង​មានលទ្ធភាព​គ្រប់គ្រាន់ គួបផ្សំនឹងប្រ​ទេស​យើង​មាន​សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បន្ថែម​ទៀតថា ចំពោះ​បញ្ហា​រថយន្តក្រុង សម្តេចតេជោ បានកោត​សសើរ​នូវ​សេវាកម្ម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​នេះ​ដែលមាន សណ្ដាប់ធ្នាប់ល្អ និង​សុជីវធម៌ល្អ​ទាំងអ្នកជិះ និងអ្នកបើកបរ។ ប៉ុន្តែសម្តេច​តេជោក៏ បានផ្តល់​២ចំណុចគួរ​តែ​កែ​លំអរ ចំពោះ​សេវាកម្ម​រថយន្តក្រុង​នេះ​ផង​ដែរគឺ១) នៅកន្លែង​ចំណត​រថយន្ត​ក្រុង​នេះ​តែង​តែមាន​រថយន្តឈ្នួល​ផ្សេង​មក​ចត​ធ្វើឲ្យ​មានភាព​រញ៉េរ​ញ៉ៃ (គ្មានសណ្តាប់ធ្នាប់) ដែលបង្កការ​លំបាក​ដល់អ្នក​ដែលជិះ​រថយន្តក្រុង។ ២) មានការលក់ដូរនៅ​កន្លែង​ចំណត​រថយន្ត ដែលលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ និងប៉ះពាល់​ដល់ អ្នកធ្វើ​​ដំណើ​រតាម​រថយន្តក្រុង ដូច្នេះសាលារាជធា​នី​ភ្នំពេញ​ធ្វើកា​រកែលំអរ​នូវ​ចំនុចខ្វះខាតទាំងពីរនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារ​សំខាន់ៗ ៨ចំនុចដើម្បីអោយ​ក្រសួង​ពាក់ពន្ធ័​អោយ​អនុវត្តន៍ អោយមានប្រសិទ្ធភាព។

១) ត្រូវអនុវត្ត​ប្រាក់​ខែអ​ប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២) ត្រូវ​អនុវត្តន៍​ការ​ចុះ​ពិនិត្យ​នៅតាម​មន្ទី​ពេទ្យរដ្ឋ ចំពោះកា​រពិនិត្យ​សុខភាព និង​ការ​ព្យាបាល កម្មករ-កម្មកា​រិ​នី​រោងចក្រ រួមទាំង​កីឡាករ កីឡាការនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបាន​អនុវត្តន៍​ដូចគ្នាជា​ពិសេស រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និងក្រសួង​ការងារ​ត្រូវ​ធ្វើអោយ​បានម៉ត់ចត់។

៣) ត្រូវ​អនុវត្តន៍ចំ​ពោះ​ស្រ្តីមាន​ផ្ទៃពោះ​សំរាលកូន​គឺនឹង​ទទួល​បាន​ពេល​វេលា​ឈប់សម្រាក ពីការ​ងាររយៈ​ពេល​៣ខែ​​ ហើយ​នៅ​ទទួល​បាន​ប្រាក់​ខែ ១២០% (៥០% ដោយក្រុម​ហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួង​ពាក់ព័ន្ធ​ត្រូវតាម​ដានកា​រងារ​អោយ​បាន​ដិត​ដល់​ចំពោះ​ការអនុវត្តន៍​សកម្មភាព​នេះ។

៤) ត្រូវ​អនុវត្តន៍ ចំពោះ​កម្មការិនី​សម្រាល​បាន​កូន(១)គឺទទួល​ថវិកា​៤០​ម៉ឺនរៀល និង​ពិនិត្យ​ផ្ទៃពោះដោយ​ឥត​គិតថ្លៃ។ បើសម្រាល​បាន​កូន​ភ្លោះ (២) គឺទទួល​បាន​ថវិ​កា៨០ម៉ឺនរៀល។ បើសម្រាល​បាន​កូន(៣) គឺទទួលបាន​ថវិកា១លាន២សែនរៀល ហើយបូក​ប្រាក់​ឧបត្ថម្ភចំ​នួន​៥លានរៀល​ទៀត​ពីសម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត។

៥) ត្រូវអនុវត្តន៍ ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនី​មិន​ចាំបាច់​បង់ទៀ​ត​ទេ គឺម្ចាស់​ក្រុមហ៊ុន​ជាអ្នក​បង់​ជំនួស ១០០%។

៦) អនុវត្តន៍​តាម​ដាន​មើល​បញ្ហា ទឹក ភ្លើង គឺត្រូវខិត​ខំបន្ត តទឹក តភ្លើង​ដល់ផ្ទះ​របស់​កម្មករ​យើង ដែលនៅ​ឆ្ងាយ ​មិនទាន់​ទៅ​ដល់​អោយ​បាន​គ្រប់គ្រាន់ និង​តំលៃផ្ទះ​ជួលដល់ក​ម្មករ-កម្មការិនីកុំអោយ​មាន​ការឡើង​ថ្លៃក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លង​មក​យើងបាន​កំណត់​រួចរាល់​ហើយ។

៧) អនុវត្តន៍​ប្រាក់​សោធន​និវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅកម្មករ-កម្មការិនី នឹងនិយោជិត និង​ទទួល​បានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះ​ក្នុងរយៈ​ពេល​១​ឆ្នាំ (២០១៨) ត្រូវត្រៀម​រៀប​ចំអោយ​ហើយ​ដើម្បីអោយ​ដំណើរ​ការបាន​ល្អនៅក្នុ​ងឆ្នាំ​២០១៩ នូវរបបសោធននិវត្តន៍នេះ។

៨) អនុវត្តន៍​ចូលរួម​បន្ត​យកចិត្តទុកដាក់ និងដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដែលបងប្អូន​ពលករ​ទៅក្រៅប្រទេស ជួយ​សម្រួល​នូវបែប​បទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទ​ទួលបាន​នូវ​ល័ក្ខខ័ណ្ឌកា​រងារ ល្អ​ប្រសើរ។

មុននឹង​បញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ​បងប្អូន​កូន​ក្មួយកម្មករ-កម្មការិនី និងនិយោជកទាំងអស់ ដែលបាន​ចូលរួម​ក្នុងពិធីជួប​ជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវ​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន​ដល់កម្មករ និង​បាន​ឧបត្ថម្ភថវិកា​ដល់កម្មការិនីមានផ្ទៃពោះចំនួន ៤៩៥ នាក់ផងដែរ។ នៅក្នុង​ឱកាស​នេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលប​ង្ហាញ​ការអាណិត​ស្រឡាញ់ និងយកចិត្តទុ​កដាក់​យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ-កម្មការិនីនៅក្នុងបរិយា​​កាស​ស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕