(សម្លេង) ប្រសាសន៍​​​សម្តេចតេ​ជោ ហ៊ុន សែន ថ្លែងក្នុងពិធី​ចែកសញ្ញាបត្រ និងសម្ពោធ​អគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

22

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតវិទ្យាស្ថានដែលទទួលបានសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន រួមមាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។