សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០»

320

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០»
វិមានសន្តិភាព ថ្ងៃព្រហស្បត្តិ៍ ២ កើត ខែមាឃ ឆ្នាំរកា ព·ស ២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិតិយសជាតិ-អន្តរជាតិ

– អង្គពិធីទាំងមូលជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចកីរីករាយ ដោយបានចូលរួមកុងពិធីសម្ភោធ ដាក់ឱ្យ​ប្រើ​ប្រាស់​ឯកសារ  «គោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នាពេលនេះ ។ ជា​បឋម​ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោក​ស្រី,​ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ ។ ឆ្លៀតក្នុងឱកាសនេះ ខំ​សូម​សំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រី រដ្ឋ​មន្រ្តី​ក្រសួង​ផែនការ និង ឯកឧត្តម វង សូត រដ្ឋមន្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ព្រម​ទាំងថ្នាក់-ដឹកនាំ, មន្ត្រីជំនាញញក់ព័ន្ធ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួង របស់រាជ​រដ្ឋា​ភិបាល​ ដែល​បានខិតខំរៀបចំតាក់តែង ឯកសារគោលនយោបាយដ៏មាន​សារៈសំខាន់នេះឡើង សំដៅ​​ជួយ​កសាងសំណាញ់សុវតិភាពមួយ និង អភិវឌ្ឍនូវប្រព័ន្ធគាំពារ សង្គម​ដល់​មនុស្ស​ចាស់​នៅ​ក្នុង​ព្រះរាជាណាចក្រកមុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍនៃសង្គមជាតិ និង បំណង​ប្រាថ្នា​ប្រជាជនយើង ។

ជាការពិត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាការ​បើក​ទំព័រ​ប្រវត្តិសាស្តថ្មីនៃ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោត លើការគាំ​ពារ​មនុស្ស​ចាស់​នៅ​កម្ពុ​ជា ដែលឆើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ពួកគាត់ កុងបរិការណ៍​នៃការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នៃប្រជាសាស្ត្រ និង ដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ  ។

ការលើកឡើងបែបនេះ មិនមែនមានន័យថា យើងទើបចាប់ផើមយកចិត្តទុកដាក់ លើការងារនេះទេ ។ ជាក់ស្តែង ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បចុប្បន្ន, កម្ពុជាតែង​បាន​យក​ចិត្ត​ទុក​ដាក់ខ្ពស់ ចំពោះការស្តារ, កសាង និង​អភិវឌ្ឍប្រទេស, ទោះបីនៅពេលនោះ ប្រទេស​ជាតិ​ក្នុង​​ស្ថាន​ភាព​​មានសន្តិភាពផង និង​សង្គ្រាមផង ព្រមទាំងត្រូវ​មជ្ឈដ្ឋាន ខាងក្រៅ​មួយ​ចំនួន​ហ៊ុំព័ទ្ធ​ខាង​​នយោបាយ និង សេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ និង អមនុស្សធម៌ថែមទៀត ។ ភារ​កិច្ច​ចំបង​របស់​យើង នៅ​ពេលនោះ គឺដៃម្ខាង​ខិតខំស្តារសេដ្ឋកិច្ច, កសាងសង្គម និង​ជីវភាព​រស់នៅ​​របស់​ប្រជាជន​ឡើង​​វិញ​​ពី​បាតដៃទទេ​ហើយ ដៃម្ខាងទៀតត្រូវ​ប្រយុទ្ធទ​ប់ស្កាត់មិនឱ្យរបបប៉ុល​ពត វិលមកវិញបាន ហើយ​ជា​បន្ត​​បន្ទាប់​កម្ពុជា​សម្រេច​បាននូវវឌ្ឍន​ភាពគួរ ឱ្យកត់សម្គាល់ ។

ក្នុងស្មារតីនេះ «គោលនយោបាយជាតិសីពីមនុស្សវ័យចាស់ ២០១៧-​២០៣០» គឺជា​ផែន​ទី​បង្ហាញ​​ផូវ​រយៈ​ពេលវែង ទៅមុខ លើការគិតគូរ​ដល់​មនុស្ស​វ័យចាស់ តាមរយៈ​ការ​ដាក់​​ចេញ​​នូវ​ផែន​ការ​​​យុទ្ធសាស្ត្រ សំដៅធានា​ឱ្យបាន​នូវ​សន្តិសុខ​ ប្រាក់​ចំណូល, កាត់បន្ថយ​​ភាព​ងាយ​​រង​គ្រោះ​​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់ប្រជាជន​វ័យចាស់ ព្រមទាំង​លើក​កម្ពស់សុ​ខុមាល​ភាពរបស់​​ពួក​​គាត់​ប្រកប​​ដោយ​សមធម៌, ពង្រឹង​សាមគ្គីភាព និង​ភាពសុខដុមរមនា​នៅក្នុង​សង្គមជាតិ ។ នេះជា​កិច្ចកា​រ​ថ្មីមួយ ដែលកម្ពុជា​ចាំបាច់​ត្រូវគិត​គូរយក​ចិត្តទុក​ដាក់ខ្ពស់ បើទោះ​បីជា​​កន្លង​​មក​​បញ្ហា​​មនុស្ស​​ចាស់ មិន​ដែល​បង្ក​ផលលំបាក​ជាបន្ទុក​ធ្ងន់ធ្ងរ​ដល់រាជ​រដ្ឋាភិបាល  ហើយក្នុង​​សង្គម​ខ្មែរ​​មនុស្ស​​ចាស់​ត្រូវ​បាន​ថែ​ទាំ​ក្នុងគ្រួសារ, មនុស្សចាស់​ មាន​វត្តឤរាមជាទីពឹង ដែលប្រការទាំងនេះ បានកើតមានរាប់​សិប​​ជំនាន់​មក​​ហើយ​ ។ នេះ​ជាការ​គិត​គូរ​បន្ថែម លើត​ថភាព នៃសង្គម​ខ្មែរយើង​ខណៈដែល​ប្រជាជន​​ខ្មែរ​​តែង​​ឱ្យ​​តម្លៃ​​ខ្ពស់​​ចំពោះ​​កតញូតា ពិសេស​រវាង​កូនចៅ និង​​ឪពុក​ម្តាយ, ជី​ដូន​ជីតា, សិស្ស និង​គ្រូ​ជា​ដើម ដោយ​ក្នុង​សង្គម​ខ្មែរ​យើង​កូន​ចៅ​មាន​កាត​ព្វកិច្ច​ជា​ប្រពៃណី ត្រូវ​ធ្វើ​កិច្ច​តប​ស្នង​សង​គុណ ចំពោះ​អ្នក​មាន​គុណ ពិសេសឪពុកម្តាយដែល​តែងមាន​ព្រហ្មវិហារធម៌​ចំពោះកូនចៅ ពេល​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ខួន ។ ក្នុងនោះដែរ សង្គមខ្មែរ​ដែលកាន់​ព្រះ​ពុទ្ធ​សាសនា​តែង​បង្ក​ឱកាស​ឱ្យ​ប្រជាជន ពិសេស​អ្នក​​មាន​វ័យ​​ចំណាស់​ឤច​ជ្រកកោន, ស្នាក់​ឤស្រ័យ, សមា​ទាន​សីល​ជា​ដើម ក្នុងវត្តឤរាម​​ដោយ​​វត្ត​ឤរាម​​តែង​បាន​ផ្តល់​ជា​ជម្រកដ៏ស្ងប់ និង​ភាពសុខសាន្ត សម្រាប់ មនុស្ស​ចាស់ ។

ជាការពិត​ដោយសារ «នយោបាយឈ្នះឈ្នះ» ដែលជាកូន​សោរ​គន្លិះ​ស្រង់​​កម្ពុជា​ឱ្យរួច​​ចាក​​ផុត​ទាំង​ស្រុងពីសង្គ្រាម រ៉ាំរ៉ៃអស់​រយៈ​ពេលរាប់​សិបឆ្នាំ​កន្លងមក ហើយ​បាន​នាំ​កម្ពុ​ជា​​ឱ្យ​​ទទួល​​បាន​យ៉ាង​ពេញលេញ​នូវសុខ​សនិភាព, ការបង្រួបបង្រួម​ជាតិ, ស្ថិរភាព​នយោបាយ និង​សណ្តាប់​ធ្នាប់​​សង្គម ដែល​ជាបុរេ​លក្ខខណ្ឌដ៏ចាំបាច់​មិនឤច​ខ្វះបាន សម្រាប់​ការអភិវឌ្ឍ      សង្គម និង​សេដ្ឋ​កិច្ច​ជាតិ ។ ផ្អែក​លើមូល​ដ្ឋាននេះ ក្នុងអំឡុង​ពេលពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​​សម្រេច​បាន​​នូវ​កំណើន សេដ្ឋកិច្ចក្នុង​អត្រាជា​មធ្យម​ប្រមាណ ៧,៧% កុងមួយឆ្នាំ ហើយ​ក៏​សម្រេច​​បាន​​នូវ​វឌ្ឍន​ភាព​​ខ្ពស់​ក្នុង​ការ​​កាត់​​បន្ថយអត្រានៃ ភាពក្រីក្រ ។ នេះ ជាដំណាក់​កាល​​ដ៏ល្អ​ប្រសើរ​ក្នុង​ស្មារតី​សាមគី្គជាតិ និង ក្នុង​ខណៈ​ដែលកម្ពុ​ជាកំពុង​សមាហរណ​កម្មខួន យ៉ាងសកម្មទៅក្នុងតំបន់ និង​ពិភពលោក ដែល​ធ្វើឱ្យ​កម្ពុជា​មាន​ឱកាស​កាន់​តែច្រើន និង​បោះជំហានទៅមុខឆ្ពោះទៅរក ​ការរីកចម្រើន​របស់​ប្រជា​ជាតិ​ខ្មែរ​យើង​ទាំងមូល ។ ជារួម​ ការធានារក្សាបាននូវសនិភាព, ស្ថិរភាពនយោបាយ និង​សនិ្តសុខ ដ៏រឹងមាំនេះ បានធើឱ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលថី្មៗទៀត ទាំង​ក្នុង​ដំណើរ​​ការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច និង កែលម្អ​ជីវភាព​រស់នៅរ​បស់ប្រជាជន​បាន​យ៉ាងល្អប្រសើរ ។

ក្នុងស្មារតីនៃ​កំណើនសេដ្ឋកិច្ចខ្ពស់, ការអភិវឌ្ឍនៃសង្គមជាតិ, កត្តាសុខសន្តិភាព បានធ្វើ​ឱ្យរាជ​រដ្ឋាភិបាលកាន់តែមាន​ឱកាស និង​លទ្ធភាព​ខ្ពស់​ចាប់​ផ្តើមគិត​​គូរបន្ថែម ​លើការ​ងារ​លើក​​កម្ពស់​សុខុមាល​ភាពសង្គម ពិសេសការងារថែទាំមនុស្ស​ចាស់ ដើម្បីធ្វើឱ្យ​​សង្គម​ខ្មែរកាន់​​តែមាន​​យន្តការ​ពេញលេញ, ប្រទាក់​ក្រឡា និង​មានប្រព័ន្ធ​គាំពារ​សង្គមកា​ន់តែរឹងមាំ  ដើម្បីរួម​ចំណែក​​ធានា​​បាន​នូវ​កំណើន​សេដ្ឋកិច្ចប្រកប​ដោយ​សមធម៌ និង​បរិយាប័ន្ន ព្រមទាំង​ស័ក្តិស​​ម​ជា​សង្គម​មួយ​ដែល​ឱ្យតម្លៃ លើកតញ្ញុតាផងដែរ ។

ទន្ទឹមនឹងការគិតគូរអំពីការ​គាំពារមនុស្សចាស់ ​កម្ពុជាក៏បាន​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើការ​ងារ​ជា​ច្រើន​ទៀត ។ ជាក់ស្តែង រាជរដ្ឋាភិបាលបាន​ដាក់ឱ្យ​ដំណើរ​ការមូល​និធិថែ​ទាំសុខភាព​ជូន​មន្ត្រី​រាជ​ការ,​ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, និវត្តជន, ក្រុមប្រឹក្សាគ្រប់ថ្នាក់ និង មន្រ្តីភូមិ និង​កំពុង​បន្ត​រៀប​ចំការ​គាំពារ​សង្គម​ខាងសុខភាព និង​ហានិភ័យ​ផ្សេងទៀត ឱ្យមាន​វិសាល​​ភាព​​គ្រប​ដណ្តប់​សម្រាប់​​ប្រជាជន​ទូទៅ ។ ស្របគ្នា​នេះដែរ រាជ​រដ្ឋាភិបាល​ក៏បាន​បង្កើតហើយ​នូវបេឡាជាតិ សន្តិសុខ​សង្គម​សម្រាប់​​មន្រ្តីរាជ​ការ​សីវិល, បេឡាជាតិរបបសនិសុខសង្គមសម្រាប់​អតីតយុទ្ធជន និង​មូល​និធិជន​ពិការ ដើម្បី​ផ្តល់ការធានា​សន្តិសុខ​ប្រាក់ចំណូល​តាមមុខ​សញ្ញាក់ពាក់ព័ន្ធនានា ។ ជាង​នេះ​ទៀត ទនឹ្ទមនឹងរាជរដ្ឋាភិបាល​បន្តផ្តល់​ចំណែក កាន់តែ​ធំដល់ម​ន្ទីរពេទ្យគន្ធបុប្ជា, រូបខ្ញុំ​ផ្ទាល់​​ក៏បាន​ផ្តួច​​ផ្តើម​បង្កើត​មូល​និធិ​នានា​ជាច្រើន​ដើម្បី​គាំពារ​សង្គម រួមទាំង​ថ្មីៗនេះ ខ្ញុំបាន​ប្រកាស​​ផ្តួច​ផ្តើម​បង្កើត​​មូល​​និធិ​មន្ទីរ​​ពេទ្យ​គន្ធបុប្ជា ដើម្បីឱ្យ​មន្ទីរ​ពេទ្យនេះ ឤច​ដំណើរ​ការ​ព្យាបាល​កុមារ​ទៅមុខ​ទៀត បាន​ប្រកប​​ដោយ​ចីរភាព ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី, អង្គពិធីទាំងមូល !

រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់ក្នុង​ការគិតគូរ​ផល​ប្រយោជន៍​ប្រជាជន​ទូទៅ ជាពិសេស​​ប្រជាជន​ក្រីក្រ, ជនរង-គ្រោះ និងងាយ​រងគ្រោះ តាមរយៈការរៀបចំ​ឱ្យមាន​នូវគោល​នយោបាយ, បទ​ដ្ឋាន​នានា ព្រមទាំងយន្តការ​ដើម្បីគាំទ្រ​ដល់ ​   វិស័យ​សង្គមកិច្ច ​រួមមានការរៀប​ចំបង្កើត​មជ្ឈ​មណ្ឌល​​ថែទាំ​មនុស្ស​ចាស់, ការបង្កើត​មជ្ឈមណ្ឌល​កុមារកំញ្រ, មជ្ឈមណ្ឌល ស្តារលទ្ធភាព​​ព ល​កម្ម​​កាយ​សម្បទា, មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ, មជ្ឈមណ្ឌលគាំ​ពារសុ​ខុមាល​ភាពមាតា និង​ទារក, ការឧបត្ថម្ភចំពោះប្រជាជន​ក្រីក្រ ដែលមក​សម្រាក​ព្យាបាល ឬ​សម្រាល​កូន និង​ការ​ផ្តល់​សេវា​អប់រំ ជាដើម ។ ក្នុងនោះ ការបង្កើតនូវ គោលនយោបាយ​ជាតិស្តីពី​មនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាកិច្ចខិតខំបន្ថែមសម្រាប់ លើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្សចាស់, ការ​យក​ចិត្ត​ទុក​ដាក់ធា​នាសុខុមាលភាពមនុស្សចាស់ក្នុងសង្គមដើម្បីធ្វើឱ្យ សង្គម​ខ្មែរជា​​សង្គម​ប្រកប​ដោយ​បរិយា​ប័ន្ន ។

ម៉្យាងទៀត ទោះបីកន្លងមកយើង​បានគិតគូរ និង​អនុវត្តនូវ​​យន្តការ​នានា​​ប្រកប​​ដោយ​​ជោគ​ជ័យ​ជាច្រើន​​ក៏ដោយ ក៏​កម្ពុជានៅមាន​បញ្ហា​ប្រឈម​ចំពោះមុខ និង​ភាពខ្វះចន្លោះ​មួយ​ចំនួន នៅ​ក្នុង​ដំណើរ​​ការ​អភិវឌ្ឍ​វិស័យ​សង្គមកិច្ច ។ ដូច្នេះ​ខំ​គិតថា ពេលនេះ​ជាពេល​វេលាដ៍ស​ម​ស្រប​បំផុត ជា​មួយ​​​នឹងកា​ររីក​ចម្រើន នៃសេដ្ឋកិច្ច និង សង្គម​របស់យើង គឺយើងត្រូវ ចាប់​ផ្តើម​​គិត​គូរ​​ប្រក​​ប​ដោយ​យុទ្ធ​សាស្ត្រនូវ​ការយកចិ​ត្តទុក​ដាក់ខ្ពស់​ចំពោះ​សុខុមាលភា​ព​របស់​ប្រជាជន​យើង ដែលជា​វិស័យ ឆ្អឹងខ្នង​​គ្រប​ដណ្តប់លើ​គ្រប់​ទិដ្ឋភាព និង​គ្រប់ផ្នែក​ទាំងអស់ ក្នុង​សង្គម​ជាតិ​យើង ។ បើដោះ​​ស្រាយ​បញ្ហា​​ទាំង​​អស់​​នេះបាន កាន់តែ​ល្អប្រសើរ នឹង​ឆ្លុះបញ្ជាំង​នូវ​ភាព​ភ្លឺស្វាង, ភាពរុង​រឿងនៃ​សង្គម​ជាតិ នឹង​ធ្វើឱ្យ​​សង្គម​​ជាតិ​កាន់តែ​មានភាពថ្លៃថូរ, មាន​ឧត្តមភាព និង​បង្កើននូវ​​សក្តានុ​ពល​​ខ្ពស់​​លើការ​អភិវឌ្ឍ​​សង្គម​ជាតិ​ឱ្យកាន់​តែ​អភិវឌ្ឍ និង​ជឿន​លឿន​ថែម​ទៀត ។ មុន​នឹង​បញ្ចប់ ខំសង្ឃឹម​​យ៉ាង​​មុត​មាំ​ថា គ្រប់​ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍ និង ភាគីញក់ព័ន្ធទាំងអស់ នឹងខិតខំរួម ចំណែក​​អនុវត្ត​ការ​ងារ​, ចូល​រួម​វិភាគទានយ៉ាង​សំខាន់ ដើម្បីធ្វើ​​ឱ្យមាន​ការ​ប្រែប្រួល​​ជាវិជ្ជមាន​នូ​វកម្រិត​​ជីវភាព​​រស់​នៅ និង គុណភាព​ជីវិត​មនុស្សចាស់​កម្ពុជា​គ្រប់រូប ។ ខ្ញុំសង្ឃឹមថា គោល​​នយោបាយ​ជាតិ​​ស្តីពី​​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នេះ នឹង​សម្រេច​បាន​ជោគ​ជ័យ​តាម​​គោល​ដៅ ដែល​បាន​គ្រោង​​ទុក ហើយ​ខំក៏​សូមប្រកាស​ជាឱឡារិក​ទទួល​ធ្វើ​ជាប្រធាន​មូលនិធិ ទ្រទ្រង់​មនុស្ស​ចាស់ តាម​សំណូម​​ពរ​ឯក​ឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិកម្ពុជា​ដើម្បី​មនុស្សចាស់ ។

ជាទីបញ្ចប់ ជាមួយនឹងការ​ប្រកាស​ដាក់​ឱ្យប្រើប្រាស់​ជាផូវការ​ឯកសារ «គោល​ន​យោបាយ​​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០» នៅពេលនេះ ខ្ញុំសូមជូន​ពរសម្តេច ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី និង អង្គពិ​ធីទាំងមូល សូមទទួល​បាន​នូវពុទ្ធពរ និង ពរទាំង​៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កំបីឃេង្លៀឃ្លាតឡើយ ។

សូមអរគុណ !