សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន អញ្ជើញបើក ក្រណាត់ក្រហមប្រកាសជាផ្លូវការនូវគម្រោង ដំណើរនៃក្តីស្រឡាញ់ពីបេះដូង នៅកម្ពុជា

36

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបើកក្រណាត់​ក្រហម​ប្រកាសជាផ្លូវការនូវគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណង​សម្រាប់គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១
ខែមករា ឆ្នាំ២០១៨ នៅភ្នំពេញ។