ឯកឧត្តម អនុប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ វិលត្រឡប់ទៅមាតុប្រទេសវិញ

49

ឯកឧត្តម មៀន ស្វេ (Myint Swe) អនុប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញចាកចេញ​ពី​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិលត្រឡប់ទៅមាតុប្រទេសវិញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់​ពីបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅរាជធានីភ្នំពេញ។

អញ្ជើញជូនដំណើរឯកឧត្តមអនុប្រធានាធិបតី នៅឯព្រលានយន្តហោះ មានវត្តមានឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណរការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបទៀត។