ឯកឧត្តម នាយករដ្ឋមន្រ្តីចិន អញ្ជើញចូលគាល់ព្រះករុណាព្រះមហាក្សត្រ នៅរាជធានីភ្នំពេញ ខណៈអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ

63

ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូល គាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ខណៈឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។