កម្ពុជាផ្ទេរតំណែងសហប្រធាន នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អោយឡាវ

42

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ច្រវាជូនដល់ ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាសហប្រធានបន្ត នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង  ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសមេគង្គដទៃទៀត។