ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង​ លើកទី២ នៅរាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៏ ប្រាយុទ្ធ ចន្ទ័អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ អញ្ជើញមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២ នៅរាជធានីភ្នំពេញ។

អញ្ជើញទទួលស្វាគមន៍ឯកឧត្តម នាយករដ្ឋមន្រ្តី នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម      ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ ឯកអគ្គរាជទូត និងមន្រ្តីស្ថានទូតថៃប្រចាំកម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ