សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៩

កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៩។ កិច្ចប្រជុំកំពុលមេគង្គ ជប៉ុន លើកទី៩នេះ បានប្រារព្វពិធីបើកជាផ្លូវការ ក្រោមវត្តមានរបស់ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ មេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានធ្វើការត្រួតពិនិត្យឡើងវិញទៅលើសភាពការណ៍ មួយចំនួនក្នុងប្រទេសមេគង្គ ជប៉ុន ដែលបានអនុវត្តកន្លងមក និងទិសដៅទៅអនាគត។ មេដឹកនាំនៃប្រទេសមេគង្គ បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រទេសជប៉ុន ដែល
បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងបច្ចេកទេសនៅក្នុងប្រទេសមេគង្គ។

ឯកឧត្តមនាយករដ្ឋ​មន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ មានប្រសាសន៍ថា ដោយសារឆ្នាំ២០១៨ គឺជាខួប១០ឆ្នាំ នៃទំនាក់ទំនងជប៉ុន ជាមួយប្រទេសមេគង្គ ឯកឧត្តមបានឯកភាពប្រារព្វខួប១០ឆ្នាំ នៃប្រទេសមេគង្គ ជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៨ ឲ្យកាន់តែមានភាពស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ ជាមួយគ្នានោះមេដឹកនាំជប៉ុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់​ជប៉ុន ក្នុងការផ្តល់ជំនួយ O.D.A ដល់ប្រទេសមេគង្គ ពិសេសការចូលរួមយ៉ាងសកម្ម ដល់ការកសាងហេដ្ឋារចនា​សម្ព័ន្ធ ប្រកបដោយគុណភាពក្នុងប្រទេសមេគង្គនិមួយៗ។ មេដឹកនាំជប៉ុនក៏បានពិភាក្សាគ្នាយ៉ាងយកចិត្ត ទុកដាក់ចំពោះបញ្ហានៅក្នុងឧបទ្វីបកូរ៉េ និងបញ្ហាប្រឈមមួយចំនួនទៀត ដែលជាការយកចិត្តទុកដាក់របស់ប្រទេស ជប៉ុន សម្រាប់ប្រទេសមេគង្គ។ ចំពោះប្រទេសកម្ពុជា ជប៉ុនបានជួយដល់ការកសាងកំពងផែក្រុងព្រះសីហនុ ការស្តារ ឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ការកសាងផ្លូវជាតិលេខ១ និងការកសាងលើសមិទ្ធផលនានាផ្សេងៀត។ ក្នុងឱកាសនោះ
ឯកឧត្តមនាយករដ្ឋ​មន្រ្តីអញ្ជើញមេដឹកនាំជប៉ុន អោយចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ខាងមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ