សម្តេច​តេជោ ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​ការិយាល័យ​មជ្ឈិម​បក្សកុម្មុយ​នីស​ចិន នៅវិមាន​សន្តិភាព


នៅវិមាន​សន្តិភាព រសៀលថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី ស៊ុន ឈុនឡាន សមាជិក​ការិយា​ល័យ មជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រី​កិច្ចការ​រណសិរ្ស របស់គណបក្ស​កុម្មុយនីសចិន។

លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរ​ចំពោះភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយនេះ ក្រោមការដឹកនាំរបស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ជាពិសេស​រាជធានីភ្នំពេញ​នាពេល​បច្ចុប្បន្ន​នេះមាន​អគារ​ខ្ពស់ៗ​ទំនើបៗ​ច្រើន។ លោកស្រី​ក៏បាន​នាំមកនូវការ​ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​របស់​ឯកឧត្តម​ប្រធានា​ធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈៀង ជូនសម្តេច​តេជោ​ផងដែរ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បានថ្លែអំណរគុណចំ​ពោះលោកស្រី ដែលបាន​មើលឃើញ​ការវិវត្តន៍ថ្មីៗ របស់កម្ពុជា ។

សម្តេចតេជោ សប្បាយរីករាយ​ផងដែរ ដែលកន្លងមកនេះ បានរួមការងារ​ជាមួយរដ្ឋាភិបាលចិ​ន ជាពិសេស​ថ្លែង​អំណរ​គុណចិន ដែលបានចូលរួមយ៉ាង​សកម្មក្នុង​គ្រប់​កម្រិត ធ្វើឲ្យទំនាក់​ទំនង​ទ្វេរភាគី​រវាង​ប្រទេស​ទាំងពីរ ក្លាយជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែលបាននាំមក​នូវផល​ប្រយោជន៍​ជាច្រើន សម្រាប់​ប្រទេស​ទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍​ដែរថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាន់​ភ្ជាប់នូវ​គោលនយោបាយដ៏​ត្រឹមត្រូវ គឺការពារ​ស្ថេរភាព​ក្នុងតំបន់ និងការពារដៃ​គូយុទ្ធ​សាស្ត្រ​អាស៊ាន-ចិន សម្រាប់ប​ម្រើផ​លប្រ​យោជន៍ ប្រជាជននៃប្រទេសទាំ​ងពីរ​កម្ពុជា-ចិន និងអាស៊ាន-ចិន។ រាល់​ជំនួយ​ទាំង​អស់ របស់ចិនមក​កាន់ក​ម្ពុជា មិនមែនត្រឹមតែស​ម្រាប់កា​រអភិវឌ្ឍ​ប្រទេសជា​តិទេ គឺបា​នជួយ​ដល់​អធិប​តេយ្យ​នយោ​បាយ នៅកម្ពុជា ហើយក៏ធ្វើ​ឲ្យកម្ពុជា​ទទួលបាន​ឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃគឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។ នៅក្នុងជំនួបនេះផងដែរ លោកស្រី ស៊ុន ឈុនឡាន រី បានស្នើ៣ចំនុច មកកាន់សម្តេចតេជោគឺ ១)បន្តឲ្យមាន​ការផ្លាស់​ប្តូរគណៈ​ប្រតិ​ភូជាន់​ខ្ពស់រវាង​ប្រទេស​ទាំងពីរ ក្រៅពីការអញ្ជើញ សម្តេចតេជោ ទៅចូលរួមក្នុងសន្និសីទ “ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ” លោកជំទាវក៏បាន​គោរពអញ្ជើញ​សម្តេច​តេជោ ចូលរួម​កិច្ច​សន្ទនា រវាង​គណ​បក្ស​កុម្មុយ​នីស្ត​ចិន និងពិភពលោក ដែលគ្រោងធ្វើឡើង​នាពេលខា​ងមុខនេះ។ ២) បង្កើនកិច្ចសន្ទនាទាំ​ងសងខាង ទៅលើ​ប្រធានបទ ដែលជាផលប្រយោជន៍​រវាងគ្នានិងគ្នា ទៅវិញ​ទៅមក, និង ៣)​បន្ត​ការផ្លាស់​ប្តូរ​ទស្សនៈ​កិច្ចយុវជន​នៃប្រទេស​ទាំងពីរ។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានគាំទ្រពេញ​ទំហឹង ចំពោះ​ការស្នើ​សុំចំនុច​ទាំង៣​នេះ ព្រោះជាផល​ប្រយោជន៍​រវាងគ្នា​និងគ្នា ក្នុងការពង្រឹង​ទំនាក់​ទំនង​ទ្វេរ​ភាគី ក៏ដូច​ជាកិច្ច​សហ​ប្រតិ​បត្តិការ​គ្រប់​ជ្រុង ជ្រោយ ក្នុងភាពជា​ដៃគូយុទ្ធសាស្ត្រ​រវាងកម្ពុជា និងចិន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ