សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ផុតអាណត្តិ

37

សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតអោយ ឯកឧត្តម Pitono Purnomo ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌូ​នេស៊ី ចូលជួប​សម្តែង​ការគួរសម ពិភាក្សាការងារ និ​ងជម្រាបលា​មុនបញ្ចប់បេសកកម្មនៅកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

ក្នុងជំនួបនេះ ឯកឧត្តម Pitono Purnomo បានកោត​សរសើរ​​ចំពោះ​ការ​រីកច​ម្រើន​​របស់​​ប្រទេស​​កម្ពុជា ជាពិសេស​​កំណើន​​សេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព​ក្នុង​ប្រទេស ព្រមទាំង​ជីវភាព​រស់​នៅ​របស់​ប្រជាព​ល​រដ្ឋ មាន​ភាព​ល្អប្រសើរ ក្រោម​ការដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន។ ទន្ទឹមនឹងនោះ លោក​ក៏បានកោត​សរ​សើរ​អំពីការ​រីក​ចម្រើន​លើ​វិស័យ​ទេសចរណ៍​ផងដែរ។ ឯកឧត្តម អគ្គរដ្ឋទូត បាន​កោត​សរសើដល់​កម្ពុជា​ ដែលកន្លងមកបាន​គាំទ្រប្រទេស​ឥណ្ឌូ​នេស៊ី ទាំង​ក្នុង​កម្រិត​តំបន់ និងអន្តរជាតិ។ ចំពោះកំណើន​ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​គឺមានការ​កើនឡើងជា​បន្តបន្ទាប់ ​ដែល​បច្ចុប្បន្ន​នេះមានប្រមាណ៤​៥០លា​នដុល្លារ ហើយ​សង្ឃឹមថា នឹងមានការកើន​ឡើងជា​បន្តទៀត។

ឯកឧត្តម Pitono Purnomo បានកោត​សរសើរ​ចំពោះ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់កន្លង​ទៅ​ដោយ​រលូន និង​ជោគជ័យ។ ឯកឧត្តមបានអោយ​តម្លៃចំពោះសន្តិភាព និងការរីកចម្រើន នៅកម្ពុជា ហើយវាយ​តម្លៃថា​បដិវត្តិពណ៍​គឺមិនអាច​កើតមាន​នៅលើទឹកដី​កម្ពុជាបានទេ នៅក្រោម​ការគ្រប់​គ្រង​របស់​សម្តេច​តេជោ។ ឯកឧត្តម Pitono Purnomo បង្ហាញពីការរីករាយ​ចំពោះវិស័យ​ការពា​រ​ជាតិដែលប្រទេស​ទាំងពីរមាន​កិច្ច​សហប្រតិបត្តិការ​គ្នាយ៉ាង​ជិតស្និទ ដែលកន្លងមក​មានការ​បណ្តុះ​បណ្តាលជួយ​លើក​កំពស់​សមត្ថភាព កងទ័ពជាដើម។ ជាមួយគ្នានេះដែរ ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​ជួយ​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជា​ជាង​៦០០​នាក់ នៅប្រទេសឥណ្ឌូនេ​ស៊ីផងដែរ។

សម្តេច​តេជោ បានអរគុណ​ចំពោះ​ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បានឃើញ​ច្បាស់​អំពីការ​រីក​ចម្រើនរបស់​កម្ពុជា។ កន្លងមកនេះ ប្រទេស​ឥណ្ឌូនេស៊ីបា​នដើរ​តួនាទីយ៉ាងសំ​ខាន់នៅ​ក្នុងពេល​វេលា ដែលកម្ពុជា​ស្វែង​រក​សន្តិភាព។ វត្តមាន​ឥណ្ឌូ​នេស៊ី គឺបាន​ជួយអោយ​បាន​សម្រេច​នូវកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសផង​ដែរ។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេជោ បានសំណូមពរ​អោយឥណ្ឌូនេស៊ី​​ខិតខំ​ជំរុញ​​ការងារពា​ណិជ្ជ​កម្ម​វិនិ​យោគ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​អោយ​មាន​សន្ទុះ​កើន​ឡើងថែមទៀត។ នៅក្នុង​តំបន់​អាស៊ាន ឥណ្ឌូ​នេស៊ី គឺជា​ប្រទេស ដែលមាន​ប្រជាជន​ប្រមាណ​ជាង​២៦០​លាននាក់ ហើយ​ក៏ជា​ទីផ្សារ​ធំជាង​គេនៅ​ក្នុង​តំបន់​អាស៊ាន និង​ជាទីផ្សារ ដ៏ធំ​របស់​កម្ពុជា​ផងដែរ។

បច្ចុប្បន្ននេះ ក៏មាន​​វិនិយោគិន​ឥណ្ឌូនេស៊ី ក៏បានមក​វិនិយោគ​នៅ​កម្ពុជា​​ផងដែរ ដូចជាវិស័យ​សុខាភិបាល​ជាដើម។ សម្តេចតេជោ បានសុំអោយ​​ពង្រឹងកិច្ច​សហប្រតិបត្តិការគ្នា​ជាបន្ថែមទៀត រួមមានការផ្លាស់ប្តូរដំណើរ​ទស្សនៈកិច្ចរវា​ងប្រទេសទាំងពីរ រួមទាំង​ទស្សនកិច្ចថ្នាក់​ដឹកនាំជាន់ខ្ពស់​រវាង​ប្រមុខ​ដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមក​យើងមាន​កិច្ចសហប្រតិបត្តិការ​ដោយក្រ​សួងការបរទេសទាំងពីរ ដែលជួប​ប្រជុំគ្នា​ជាប្រចាំ ប៉ុន្តែបាន​ផ្អាក​តាំងពីឆ្នាំ ២០១២មក។ សម្តេចតេជោ បានស្នើសុំ​ឲ្យមាន​ការ​ប្រជុំជា​មួយ​គ្នា​ឡើងវិញ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អរគុណឥ​ណ្ឌូ​នេស៊ី ដែល​កន្លង​មកនេះ​បាន​ជួយ​ពលករខ្មែរ​ ដែលរង​គ្រោះនៅតា​មទូកនេសាទ​ខុសច្បាប់​ ដោយអំពើ​បង្ខិតបង្ខំ ធ្វើបាបអោយធ្វើការហួសកម្លាំង ហើយ​បាន​បញ្ជូន​មកក​ម្ពុជា​វិញដោយសុ​វត្ថិភាព។ ដោយសារកំណើនភ្ញៀវទេសចរ​មកកម្ពុជាកាន់តែកើនឡើង ពីមួយឆ្នាំ​ទៅមួយឆ្នាំ សម្តេចតេជោ បានជំរុញអោយ​មានកិច្ច​សហប្រតិបត្តិការអោ​យបាន ខ្លាំង​ថែមទៀត លើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចតេជោ បានជូនពរលោកអគ្គរដ្ឋទូត ទទួលបានជោគជ័យ នៅក្នុងបេសកមកម្មថ្មីៗជាបន្តទៀត៕

ចែករំលែក