សម្តេច​​​តេ​ជោ​ ហ៊ុន​ សែន​​ នឹង​​អញ្ជើញ​​ចូល​រួម​ ក្នុង​ពិ​ធី​ខួប​​អ​នុ​ស្សា​វ​រី​យ៍​លើក​ទី​៥០​ នៃ​ការ​​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី​ ហា​សា​ណាល់​ បុល​គី​យ៉ាស់

56

សេចក្តីជូនព័ត៌មាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេស​ប៊ុ្រយ​ណេ ​តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ។

គួរកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ។ ការអញ្ជើញរបស់ព្រះករុណា ព្រះចៅ​ស៊ុល​តង់​ ហាជី ហាសាណាល់បុលគីយ៉ាស់ ចំពោះសម្តេចតេជោ ហ៊ុន សែន និងការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែននៅក្នុងពិធីខួបអនុស្សាវរីយ៍ដ៏សំខាន់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បី​ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងព្រះរាជាណាចក្រទាំងពីរ។

ភ្នំពេញ ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧

Download (PDF, 329KB)

ចែករំលែក