សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក Chen Wu អភិបាលខេត្តក្វាងស៊ី

47

នៅល្ងាចថ្ងៃទី ១២ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយ លោក Chen Wu អភិបាលខេត្តក្វាងស៊ី នៅ Lyuan Resort។

នៅក្នុងកិច្ចពិភាក្សា​មុននេះ​បន្តិច លោក​អភិបាល​ខេត្តបាន​អរគុណស​ម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាន អញ្ជើញ​មកចូលរួ​មក្នុង​ពិព័រណ៍​ចិន​អាស៊ាន១០​លើក​មកហើ​យ ដែលបង្ហាញពីការគាំទ្រ​ដល់ការ​ពង្រឹងទំនាក់ទំនង​និងសហប្រតិបត្តិការ​រវាងចិន​នឹង​អាស៊ាន​អោយ​កាន់​តែរឹងមាំ​ថែម​ទៀត។ តាមពិតទៅការរៀបចំពិព័រណ៍​នេះគឺសម្តេច​តេជោ បានជួយ​សម្រប​សម្រួល​រវាង​អាស៊ាន និងចិន ក្នុងកំឡុងពេល​ដែលលោក Wen Jiabao កាន់ដំណែងជានាយករដ្ឋមន្រ្តី ដែលឈានដល់ការព្រមព្រៀង​គ្នាបង្កើតអោយមានពិព័រណ៍នេះ​ឡើង។

តាមរយៈពិព័រណ៍នេះគឺបាន​ជួយ​ពង្រីកទីផ្សារផលិត​ផលកម្ពុជាម​កកាន់​ប្រទេស​ចិនយ៉ាងច្រើន ផងដែរ​និង ព្រម​ទាំងបាន​ជំរុញ​ពាណិជ្ជកម្ម​នៃប្រទេសទាំងពី​អោយបាន​ឈានឡើងខ្ព​ស់មួយ​កម្រិតធំថែមទៀត។ លោកអភិបាលខេត្តនឹងសហការជំរុញ​វិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងឡើងថែមទៀត។

នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយសនៃ​ពិព័រណ៍ចិនអាស៊ានលើកទី ១៥ ស្របគ្នានឹងខួប លើកទី ៦០ នៃទំនាក់ទំនងកា​រទូតកម្ពុជាចិន និង ខួប១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តចិន អាស៊ានផង ដែរ។ លោក Chen Wu នឹងរៀបចំគណៈប្រតិភូចុះទៅពិភាក្សា​ការងារជាមួយក្រសួងពាក់ព័ន្ឋ មួយចំនួននៅកម្ពុជា ដើម្បីរៀប​ចំពិព័រណ័លើកទី ១៥ នេះអោយ​មានលក្ខណៈពិសេស និងជោគជ័យ​ខ្លាំងបំផុត។ ទាំងអស់នេះគឺដើម្បីពង្រឹង​កិច្ចទំនាក់​ទំនង​កម្ពុជា​ក្វាងស៊ី​អោយរឹងមាំល្អ និងរវាងកម្ពុជា​-ចិន អោយកាន់តែខ្លាំង​និងរឹងមាំថែមទៀត។ លោក Chwen Wu បានជម្រាប​ជូន​សម្តេច​ផងដែរ ប្រសិនបើមាន​អ្វីអោយលោក​ជួយ គឺលោកនឹងជួយអោយ​អស់ពីលទ្ឋភាព។ នៅថ្ងៃនេះលោក​អភិបាលខេត្ត បាន ប្រគល់អំណោយ​ចំនួន ១លានដុល្លារដល់ សម្តេចតេជោ ដើម្បីយកទៅប្រើប្រាស់​ជាប្រយោជន៍​សម្រាប់​សង្គមជាតិ។

មុននឹងបញ្ចប់ លោក Chen Wu បានអរគុណសម្តេចតេជោ ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានអរគុណ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលតែងតែគាំទ្រ ពិព័រណ៍ចិនអាស៊ានតាំងពីដើមរហូតមក។ បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលដោយភាពស្និទ្ឋស្នាលរួចមក លោក Chen Wu បានរៀបចំពិធីជប់លៀងជូនសម្តេចតេជោ និងគណៈប្រតិភូនៅយប់នេះមុននឹងអញ្ជើញវិលត្រឡប់ទៅកាន់ ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕

ចែករំលែក