សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតជាង១០០ នាក់ដែលបានអាហារូប ករណ៍និងកំពុងសិក្សានៅក្នុងប្រទេសចិន

50

បន្ទាប់មកនៅ​ព្រឹកថ្ងៃ​ទី១២ កញ្ញា ២០១៧ ដដែលនេះ សម្តេចតេជោ អញ្ជើញ​ជួប​សំណេះ​​សំណាល​ជាមួយនិស្សិត​កម្ពុជា ដែលកំពុង​សិក្សា​នៅ ខេត្ត​ក្វាងស៊ី ចំនួន​១៤២នាក់ ដើម្បី​ទទួលបាន​នូវ​អនុសាសន៍​ពីសម្តេច​តេជោ ជាប្រទីប​បង្ហាញផ្លូវ ក្នុងការ​សិក្សារៀនសូត្រ ។

តំណាង​សមាគម​និស្សិត​ប្រចាំ​ប្រទេសចិន បានឲ្យដឹងថា បច្ចុប្បន្ននេះ​និស្សិត​កម្ពុជា​សិក្សានៅប្រទេស​ចិន មានចំនួន​សរុប​១ពាន់២១០នាក់ ក្នុងនោះ​សិក្សា​ថ្នាក់​បណ្ឌិត​មាន​ចំនួន ១៧រូប ថ្នាក់​អនុ​បណ្ឌិត​២២៤រូប និងថ្នាក់ បរិញ្ញា​បត្រមានចំនួន ៩៦៩រូប។ ដោយ​ឡែកនិស្សិត​កំពុងសិក្សា​នៅទីក្រុង​ណាន​នីង មានចំនួន៩៩រូប។ សម្រាប់ថ្ងៃ នេះមកចូលរួម​ស្តាប់​អនុសាសន៍​ពីសម្តេច​តេជោ មានចំនួន១៤២រូប ក្នុងនោះនិស្សិតចំនួន៤០រូបសិក្សានៅទីក្រុង ណាននីង និងមួយ​ចំនួន​ទៀតមកពីតំបន់នានា ក្នុងប្រទេសចិន។

មាន​ប្រសាសន៍សំណេះ​សំណាល​ទៅកាន់និស្សិត ដែលកំពុងសិក្សាក្នុងខេត្តក្វាងស៊ី ប្រទេសចិន សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានថ្លែង​នូវការ​កោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះសកម្មភាព​សិក្សា​របស់​និស្សិតទាំង​អស់ ដែលបានខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុងការសិក្សា​រៀនសូត្រ​នៅខេត្ត​ក្វាង​ស៊ីប្រទេ​សចិន។

ជាមួយនិងពិ​ធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន​ធ្វើការ​គូសបញ្ជាក់​ពីសភាពកា​រណ៍​នយោបាយ សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា ពិសេស​សម្តេចបាន​ធ្វើការផ្តាំផ្ញើរ​ដល់និស្សិតទាំ​ងអស់ ត្រូវធ្វើការតាមដាន​ពីសកម្មភាព​របស់រាជរដ្ឋាភិបាល និងពីសភាពការណ៍​ពិតរបស់​ប្រទេស​កម្ពុជា តាមរយៈប្រព័ន្ធ​ព័ត៌មានវិទ្យា នៃសម័យសកលភាវូបនីយកម្មដ៏ទំនើប​របស់​យើង ពិសេស​ទៅទៀត​នោះ​ត្រូវចេះ​ពិចារ​ណានូវរា​ល់​ចំណុច វិជ្ជមានដែ​ល​រាជរដ្ឋាភិបាលបា​ននិ​ង​កំពុងដឹ​កនាំ​ថែរក្សា​សុខ​សន្តិភាព ស្ថេរភាពន​យោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់សង្គម ពិសេសកា​រអភិវឌ្ឍ​ប្រទេសជាតិ ដែលកំពុងមាន​ការរីកចំរើន​ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកប​ដោយកិត្តិបណ្ឌិតរ​បស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ​សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍​សំដែង​នូវការ​វាយ​តំលៃខ្ពស់ និង​កោតសរ​សើរ​ដល់និស្សិត អាហារូបករណ៍កម្ពុជា​ទាំងអស់ ដែលបានខិត​ខំប្រឹងប្រែង​អស់ពីសមត្ថភាព ក្នុងការស្នាក់នៅ​សិក្សារៀនសូត្រ ប្រកបដោយ​លទ្ធផល​ដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់​ទំនង​ល្អក្នុង​ជួរ​និស្សិត ដែលស្នាក់នៅ​សិក្សា​រៀន​សូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់​ទំនងល្អជា​មួយសាស្រ្តាចារ្យ អាជ្ញាធរដែន​ដីគ្រប់​លំដាប់​ថ្នាក់ រួមទាំងជាមួយ​ និងបងប្អូនប្រជាពលរដ្ឋចិ​នផ្ទាល់តែម្តង។ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានផ្តល់នូវ​អនុសាសន៍​ណែនាំដ៏​ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហា​រូបករណ៍ទាំងអស់ បន្តនូវស្មារតី​គោរពស្រឡាញ់ និងចេះជួយ​យកអាសារ​ពីគ្នាទៅវិញ ទៅមក ការធ្វើទំនាក់​ទំនងល្អ​ជាមួយ​និងនិស្សិត ដែលស្នាក់​នៅសិក្សា​រៀនសូត្រជា​មួយគ្នា ពិសេសការ​បន្តនូវប្រពៃណី​មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សា​នាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចតេជោក៏បានធ្វើការដាស់តឿន ដល់និស្សិតអាហា​រូបករណ៍ទាំងអស់ ត្រូវគោរពវិន័យ និងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវ​បង្កបញ្ហាអ្វី​ដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមនៅក្នុង​ការងារសង្គម​ឲ្យបានច្រើន និងទូលំទូលាយ។ ត្រូវមានម​នសិកាសាមគ្គីគ្នា ក្នុងការសិក្សាស្រាវជ្រាវ​ពីរបក​គម្ហើញថ្មីៗ ដែលទាក់ទិន​ទៅនិងកម្ម​វិធី​សិក្សា​ពិសេស​ការរីកចំរើន​ក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍ នៃសភាពការ​ពិភពលោក។

នៅក្នុងពិធីសំណេះ​សំណាលគ្នា​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​ទៅកាន់និស្សិត ដែលកំពុងស្នាក់នៅ​សិក្សារៀនសូត្រ​ក្នុងខេត្តក្វាងស៊ីដែរថា សម្តេច​នឹងបន្តធ្វើការពិភាក្សា​ជាមួយ និងមេដឹកនាំចិន ក្នុងការបង្កើនថវិកាស​ម្រាប់ផ្តល់អាហា​រូបករណ៍​ដល់និស្សិតកម្ពុជា ដែលសិក្សា​នៅចិន។ សម្តេចតេជោបន្តថា កាលដែល​សម្តេចអញ្ជើញ​មកចូល​រួមពិព័រណ៌​ចិន-អាស៊ាន ស្ទើរជារៀងរាល់ឆ្នាំ និងមានវត្ត មានច្រើនជាងគេ បើប្រៀបធៀបនិងប​ណ្តាមេដឹកនាំអាស៊ានដទៃទៀតនោះ គឺដោយសាតែពីមួយឆ្នាំំទៅមួយឆ្នាំ ទំនិញកម្ពុជាកាន់តែមានវត្តមានច្រើនឡើង នៅក្នុងទីផ្សាររបស់ប្រទេសចិន និងទីផ្សារ នៃបណ្តាប្រទេសអាស៊ាននានា។ សម្តេចតេជោមាន​ប្រសាសន៍ដែរថា នៅឆ្នាំ២០១៨ខាងមុខ សម្តេចនឹង​អញ្ជើញទៅ​ចូលរួមពិព័រណ៌​ចិន-អាស៊ាន លើកទី១៥ ជាថ្មីម្តងទៀតយ ក្នុងនាមជាប្រទេសកិត្តិយ​ស​ របស់ពិព័រណ៌ចិន អាស៊ាន។ នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតអាហារូបករណ៍ទាំង១៤២នាក់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ​ព្រមទាំង​បានថត​បង្ហោះ​ស្វែលហ្វី ជាមួយនិងក្មួយៗនិស្សិតទាំងអស់ ក្នុងភាពស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕

ចែករំលែក