សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

26

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលពិធីនេះធ្វើឡើងនៅ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះរួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា សរុបចំនួន ៣,៩៨៦នាក់។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរចំពោះនិស្សិតជ័យលាភីនាថ្ងៃនេះទាំងអស់ ហើយសម្តេចពិតជាមានមោទភាពដែលថ្ងៃនេះ យើងទទួលបានធនធានមនុស្ស​​ជាបន្តទៀតក្នុងវិស័យសុខាភិបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ថ្ងៃនេះបន្ទាប់ពីប្រគល់ជូនដល់សញ្ញាបត្ររួច សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីចូលរួមពិព័ណ អាស៊ានចិន ដោយត្រូវឡើងយន្តហោះនៅម៉ោង៩:៣០នាទីព្រឹកនេះ តែដោយសាតែការសន្យា និងជាកាផ្តល់កិត្តិយសដល់និស្សិតយើង សម្តេចបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតយើងសិន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​អំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាងអស់ត្រូវតែគោរពវិជ្ជាវិវៈពេទ្យ មិនត្រូវប្រងើយ​កន្តើយ​ចំពោះអ្នកជំងឺឡើយ។

សម្តេចក៏បានបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពស្ត្រីដែលជាកម្មការរិនី ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ពេលឆ្លងទន្ល គឺយើងបានត្រៀមថវិការសំរាប់ជួយពួកគាត់ផងដែរ ជាពិសេយើងនឹងបន្តបង្កើតក្លីនិច និងមណ្ឌលសុខភាពបន្តែមតាមបណ្តារោងចក្រ និងកន្លែងផ្សេងៗទៀត។

សម្តេចតេជោក៏បានមានប្រសាស៍ផងដែថា នៅក្នុងអំឡុងពេលដែលសម្តេចអញ្ជើញទៅប្រទេស​ចិននោះ សម្តេចនឹងស្នើសុំបន្ថែមនូវសំភារសុខាពិបាលមួយចំនួនទៀត ដើម្បីពង្រឹងវិស័យ​សុខា​ភិបាល​តាម​បណ្តា​មន្ទីរ​ពេទ្យ​បង្អែក​នានា​របស់​ប្រទេស​កម្ពុជា អោយ​កាន់​តែល្អប្រសើរ​បន្តែ​ទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយ​និស្សិត​ទាំងអស់ បន្តការ​ខិតខំប្រឹងប្រែង​លើវិស័យ​សុខាភិបាល​នេះ​បន្ថែមទៀត ដើម្បីអោយកម្ពុជា​សម្បូរ​ធនធាន​មនុស្សប្រកប​ដោយ​វិជ្ជាជីវៈ ហើយសម្តេច​ក៏សូមចូល​រួមអបអរសាទរ ចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទ​ទួលសញ្ញាបត្រ​នៅពេលនេះ នឹង សូមអោយទទួល​បានការងារ និង ភាពជោគជ័យ​បន្តបបន្ទាប់ទៀត។ មុននឹងបញ្ចប់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នឹងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយក្រៃលែង៕

ចែករំលែក