ប្រសាសន៍សំខាន់ៗរ​បស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា

(FN) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– ជាកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់កម្មករ កម្មការិនីថា ពេលស្រុកទេសមានសង្គ្រាម គេឃើញសម្តេចនៅឯសមរភូមិ ដើម្បីការពារជាតិ និងដើម្បីចរចាស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ លុះដល់ក្រោយមកគេតែងឃើញវត្តមានសម្តេចនៅតាមវាលស្រែ តាមប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហានានា និងជំរុញការធ្វើការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋ។ តែបច្ចុប្បន្នពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយ ជំរុញឧស្សាហកម្ម គេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលរបស់សម្តេច ជាមួយកម្មករ កម្មការិនី ឲ្យគ្រប់ប្រមាណជា ១លាននាក់ ដើម្បីបានស្វែងយល់ពីការប្រឈមនានារបស់កម្មករ កម្មការិនី។

– សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា អ្វីៗដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន គឺបានកើតមានព្រោះមានការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះត្រូវរួមគ្នាការពារវាឲ្យបាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង ក៏ដូចជាកម្មករ កម្មការិនី ដែលបានសម្តែងគារវកិច្ចយ៉ាងរាក់ទាក់បំផុត ជាមួយសម្តេច។ សម្តេចក៏បានសូមអធ្យាស្រ័យផងដែរ ចំពោះបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលសម្តេចមិនបានថតរូបជាមួយ ព្រោះតែកម្មករ កម្មការិនីច្រើនពេក។

– សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលសម្តេចនៅធ្វើជារដ្ឋមន្រ្តីការបរទេសនាអំឡុងទស្សវត្សរ៍ឆ្នាំ៨០ សម្តេចទទួលបានរបបត្រឹមតែអង្ករ ១០គីឡូ និងពោត ៦គីឡូប៉ុណ្ណោះ។

– កម្មករិនីរោងចក្រម្នាក់ បានឈឺពោះរកកលចង់ឆ្លងទន្លេពេលកំពុងអង្គុយស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅសួនឧស្សាហកម្មកាណាឌីយ៉ា។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកកម្មករថា នៅឆ្នាំ១៩៩៧ មានឈ្នួលត្រឹមតែជាង៤០ដុល្លារ តែបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរិមា ១៥៣ដុល្លារ ហើយបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗ គឺទទួលបានជាង ២០០ដុល្លារអាមេរិក។

– សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ កម្មការិនីនៅសួនឧស្សាហកម្មកាណាឌីយ៉ាថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី មិនត្រូវទាបជាង ១៦០ដុល្លារនោះឡើយ។ តែសម្រាប់រោងចក្រដែលផ្តល់ឈ្នួលខ្ពស់លើសពីអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ សម្តេចក៏ស្វាគមន៍ផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករថា បើទោះបីសម្តេចបានពលីកម្មកម្លាំងកាយ កែវភ្នែក និងកូនប្រុស តែសម្តេចមានមោទនភាព ដែលសម្តេចបាន ស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ និងបានរកសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា នាំមកនូវការផ្សះផ្សារជាតិ និងបានស្រោចស្រង់ប្រទេស ពីគំនរផេះផង់ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

– សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការមហិច្ឆតាអាក្រក់របស់លោក កឹម សុខា ដែលបានសហការជាមួយអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តេជ្ញាថា មិនឲ្យដានប្រវត្តិសាស្រ្តនៃការផ្តួលរំលំព្រះប្រមុខរដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ វិលមកជាថ្មីទៀតនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យរោងចក្រកាត់ដេរមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ខណៈដែលប្រទេសជាច្រើនមានប្រាក់ឈ្នួលទាបជាងកម្ពុជា។ ក្នុងន័យនេះ សម្តេចស្នើឲ្យកម្មករ កម្មការិនីទាំងអស់ពង្រឹងសមត្ថភាព ដើម្បីបង្កើនផលិតភាពការងារ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយ «៣កុំ» របស់មេដឹកនាំបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកនយោបាយ «៣កុំ» ថា ជាអំពើក្បត់ជាតិ។ «៣កុំ» រួមមាន៖ កុំផ្តល់ជំនួយមកកម្ពុជា កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។

– ថ្លែងប្រតិកម្មទៅក្រុមអ្នករិះគន់រឿងរាជរដ្ឋាភិបាលសុំជំនួយពីបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយដែលសម្តេចប្រឹងសុំពីបរទេសមិនមែន សុំមកបង្ហើយផ្ទះរបស់សម្តេចនោះទេ គឺសុំមកដើម្បីសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់អភិវឌ្ឍន៍។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករ កម្មការិនី ប្រាប់ឪពុកម្តាយ និងសាច់ញាតិថា អ្វីៗដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវរួមគ្នាថែរក្សានូវអ្វីៗដែលកម្ពុជាកំពុងមាន។

– សម្តេចតេជោ ហ៊ុន សែន បានស្នើទៅបរទេសទាំងឡាយឲ្យពិចារណាឲ្យបានច្បាស់ និងឲ្យបានល្អិតល្អន់នូវសម្តីរបស់លោក កឹម សុខា ដែលបានថ្លែងតាមរយៈវីដេអូ។ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅបរទេសថា តើពួកគេអាចទទួលយកបានឬទេ នៅពេលឮសម្តីដូចលោក កឹម សុខា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអំពើហិង្សានៅលើផ្លូវវេងស្រេង ត្រូវសួរទៅខាងគណបក្សសង្រ្គោះជាតិ ព្រោះគណបក្សនេះជាអ្នកដឹកនាំបាតុកម្ម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងនិយាយពីការអភិវឌ្ឍ និងរឿងផ្សេងៗទៀត ត្រូវតែរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព ហើយត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេស បន្តទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមានអ្នកវិនិយោគណា ទៅវិនិយោគ ឬ រកស៊ីនៅប្រទេសមានសង្រ្គាម មានអសន្តិសុខ និងអស្ថេរភាពនយោបាយនោះទេ។

– ថ្លែងប្រតិកម្មទៅក្រុមអ្នករិះគន់រឿងរាជរដ្ឋាភិបាលសុំជំនួយពីបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយដែលសម្តេចប្រឹងសុំពីបរទេសមិនមែន សុំមកបង្ហើយផ្ទះរបស់សម្តេចនោះទេ គឺសុំមកដើម្បីសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់អភិវឌ្ឍន៍។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករ កម្មការិនី ប្រាប់ឪពុកម្តាយ និងសាច់ញាតិថា អ្វីៗដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវរួមគ្នាថែរក្សានូវអ្វីៗដែលកម្ពុជាកំពុងមាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែថា នាពេលកន្លងទៅមានមនុស្សមួយចំនួន រួមទាំងមេបក្សប្រឆាំង សំដៅដល់គណបក្សសង្រ្គោះជាតិ បានធ្វើជាជើងកាងបាតុកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមជើងកាងបាតុកម្មនេះ បានទៅអូសដៃកម្មករ ដើម្បីចូលរួមធ្វើបាតុកម្ម។ សម្តេចតេជោ រំលឹកថា រឿងនេះមិនទាន់បញ្ចប់ នៅឡើយទេ ហើយវានឹងត្រូវដោះស្រាយតាមផ្លូវតុលាការ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា រោងចក្រ សហគ្រាស ដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ន គឺជាឆ្នាំងបាយរបស់ពួកគេ ដូច្នេះត្រូវរួមគ្នាប្រឹងធ្វើ ហើយពង្រីកការងារបន្ថែមទៀត។ សម្តេចតេជោថា ការបង្កើន និងពង្រីកការងារជូនថៅកែរោងចក្រ វានឹងផ្តល់ផលចំណេញដល់ថៅកែ ហើយផលចំណេញនោះនឹងហូរទៅដល់កម្មករ កម្មការិនី។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រយៈពេល៦ថ្ងៃហើយ ដែលកម្មករ កម្មការិនី បានប្រើទឹកតម្លៃទាបត្រឹមតែ ៨០០រៀលក្នុងមួយម៉ែត្រគូប តម្លៃនេះជួយឲ្យកម្មករ កម្មការិនីចំណេញថវិកាពីការប្រើប្រាស់ទឹក ៤០០រៀលក្នុងមួយម៉ែត្រគូប។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យកម្មករ កម្មការិនីទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពលើជំនាញរបស់ខ្លួន ដើម្បីបម្រើការងារបានកាន់តែប្រសើរ ហើយទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។

– សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងសុខាភិបាលឲ្យត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីព្យាបាលកម្មករ និយោជិត ដែលត្រូវទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កម្មការិនី ដែលឆ្លងទន្លេកូនម្នាក់ទទួលបានប្រាក់៤០ម៉ឺនរៀល, កូនភ្លោះ៨០ម៉ឺនរៀល និងកូនភ្លោះបី ១លាន២០ម៉ឺន,

– ចៅទី១៩ របស់សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំកើតហើយ ខណៈចៅទី២០ គ្រោងនឹងកើតនៅខែក្រោយ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការសម្រេចបន្តកាន់តំណែងមិនតិចជាង១០ឆ្នាំ ឬពីរអាណត្តិបន្តទៀតនេះ បន្ទាប់ពីបានមើលឃើញជនមួយចំនួន ប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភាពវេទនា។

– ការសម្រេចបន្តកាន់តំណែងមិនតិចជាង១០ឆ្នាំបន្តទៀតនេះ បន្ទាប់ពីបានមើលឃើញជនមួយចំនួនប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភាពវេទនា។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមកម្មករ កម្មការិនី ព្រមទាំងឪពុកម្តាយនៅតាមខេត្តផងដែរ បន្តបោះឆ្នោតគាំទ្រសម្តេច ដើម្បីសម្តេចបានបន្តការពារប្រទេសជាតិ ក៏ដូចជារោងចក្រ សហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលសម្តេចចាត់ទុកថា កកើតឡើងក្រោមស្នាដៃរបស់សម្តេច។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ