សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​សួរសុខទុក្ខ ជាមួយ​បងប្អូន​កម្មករ​ជាង៤ពាន់ នាក់

47

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរ​សុខទុក្ខ​សំណេះសំណាល​ជាមួយតំណាង​ប្រធាន​រដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤​ផ្សេងៗ គ្នាប្រមាណជាង​៤ពាន់នាក់ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បាបសម្តែងការ​សប្បាយ​រីករាយយ៉ាង​ខ្លាំងក្នុង​ពេល ​បានជួបជុំតំណាង​កម្មករ​កម្មការិនី ដែលពេលនេះ​គឺជាជំនួប​លើកទី៣​ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ ​បានអញ្ជើញ​ជួបសួរ សុខទុក្ខកម្មករ​ចំនួន ៥ដងហើយរួមទាំង​នៅកោះ​ពេជ្រ​ និងនៅតាមរោង​ចក្រ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកអំពីការ ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយបង​ប្អូន កម្មករនៅសួន​ឧស្សាហកម្មវឌ្ឍនៈ​២កន្លង​ទៅថ្មីៗ ដែលមិនអាច​បំភ្លេច​បាន​ឡើយ។ បាយ​ដែល​សម្តេចទទួល​ទាន​ពេល​នោះគឺជាបាយ​របស់​កូនក្មួយ​កម្មករ ដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះ​រោងចក្រ​មួយ​ចំនួនធំបានរៀបចំ​បន្ទប់​បាយ​អោយ​កម្មករ ហើយមួយ ចំនួន​ទៀតបានផ្ត​ល់ថ្លៃអាហារ​១ពេលដ​ល់កម្មករផ​ងដែរ។ សព្វថ្ងៃនេះកម្ពុជាមាន​រោងចក្រកាត់ដែរ ១,១០៧ ដែលពីមុន​មានតែ៦៤។ បើសរុបរោង​ចក្រសហ​គ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ការងារ​ដល់ពល​រដ្ឋកម្ពុជា​ប្រមាណជាង ១លាន នាក់។ ដោយសារស្ថេរភាព​នយោបាយ និងសន្តិសុខ​សង្គម ព្រមទាំងការ​អនុគ្រោះ​ពន្ឋដល់វិនិយោគ​ទុន បរទេសគឺបាន​ទាក់ទាញ​វិនិយោគ​គិនយ៉ាងច្រើ​ន ដែលបានផ្តល់ការងារនឹងប្រាក់​ចំណូល​សមរម្យ​ដល់ កម្មករ។ ប្រាក់ខែកម្មករ​ពីមុនគឺក្រោម ៤០ ដុល្លារ ហើយត្រូវបានតម្លើងជាបន្ត​បន្ទាប់ដែល​នៅ ឆ្នាំ២០១៨ ខាងមុខនេះតិច​បំផុតគឺអាចឡើងដល់១៦០ទៅ១៦៨ដុល្លារក្នុងមួយ​ខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

ទន្ទឹមនឹងការខិតខំ​របស់រាជរដ្ឋាភិបាល ក៏មានក្រុម​ប្រឆាំង​ជំទាស់ [៣-កុំ] ដែលតែង​តែព្យាយាមរារាំងមិន អោយកម្ពុជា​ទទួលផល​ប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយ​អោយ​ប្រទេស​កម្ពុជា ២)កុំមក​វិនិយោគ​នៅ​កម្ពុជា និង ៣)កុំទិញទំនិញ​ពីកម្ពុជា។ តើនេះគឺជា​ទង្វើ​ស្នេហាជាតិ​ឬជា​ទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះ​ពីការខិតខំរបស់ សម្តេច​តេជោ ដែលបានខិតខំស្នើសុំអោយបរ ទេសជួយ [៣-សុំ] គឺ១)សុំអោយបរទេសជួយ​និងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករ និងប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍ​ដើម្បីអោយ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបាន​ផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណការងារនិង​ប្រាក់ចំណូលល្អ: ១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។ ២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៧០០រៀលប៉ុណ្ណោះ។

សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះ​កុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។ ៤)ផ្តល់របបគាំពារសន្តិសុខ សង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរកម្មការិនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិន គិតថ្លៃ តាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡាន​ក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។ ៥)បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួល​ជាមួយប្រទេសដៃគូដើម្បី​ផ្តល់នូវលក្ខ័ណ​ការងារល្អៗ ព្រមទាំង​ជួយសម្រួល នូវលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ឋ នឹងការងាររ​បស់ក្មួយៗ​កម្មករ។

មុននឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បានជូនពរកម្មករ ​កម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះ យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋ​ស្នាល​និងស​ប្បាយរីក រាយក្រៃលែង៕

ចែករំលែក