សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទទួលទានអាហារពេលល្ងាចរៀបចំដោយ សមាគមន៍កម្ពុជា-ជប៉ុន

24

បន្ទាប់​មកនៅ​រាត្រី​ថ្ងៃទី​៨ សីហា​នោះដែរ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធាន​សមាគមន៍កម្ពុជា ជប៉ុន និង ជាអតីត​ឯកអគ្គរាជ​ទូតវិសាមញ និងពេញស​មត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរា​ជាណា​ចក្រកម្ពុជា បានប្រារព្វ​រៀបចំ​ពិធីលៀង​សាយភោជន៍​ជាមហាកិត្តិយស​ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេ​ជោនាយករដ្ឋមន្រ្តី និងគណៈប្រ តិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា ដែលអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចផ្លូវការការងារ ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី មានប្រសាសន៍សំដែង​នូវការសា្វគមន៍​យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន​ដ៏​ឧត្តុង្គឧត្តមបំផុត របស់​សម្តេច​តេជោនាយក​រដ្ឋមន្រ្តីដែលបាន​ចំណាយពេលវេលា​ដ៏មានតម្លៃបំផុត អញ្ជើញទៅបំពេញ ទស្សនកិច្ចសាជា​ថ្មីម្តងទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមប្រធានស​មាគមន៍មានប្រសាសន៍​បន្តថា ពី​មួយថ្ងៃទៅមួយថ្ងៃប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន មានទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការជាមួយគ្នា យ៉ាងល្អ​ប្រ​សើរខ្លាំងណាស់ ពិសេសការធ្វើទំនាក់​ទំនងរវាងយុវជន​និងយុវជន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលនោះ គឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ​ឯកឧត្តមមានប្រសាសន៍​សំដែងនូវការវាយ តម្លៃខ្ពស់ និងកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ចរ​បស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​របស់សម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យប្រទេសកម្ពុជារក្សា​បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយះពេលជាង២០ឆ្នាំមកនេះ​។

សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេស​កម្ពុជាគឺមិនអាចកា​ត់ផ្តាច់ចេញពី ការ ជួយឧបត្ថម្ភគាំទ្រពីសំណាក់​រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងនោះក៏មានថ្នាក់ដឹក​នាំរបស់សមាគមន៍ជប៉ុន កម្ពុជា ដែលតែងតែជួយ​ដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេស​កម្ពុជាឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍បន្ត ថា កាលពីល្ងាច​ថ្ងៃទី៧សីហា សម្តេចនិងឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានធ្វើការពិភាក្សាគ្នាយ៉ាង​យកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនង​និងកិច្វសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងនោះការចុះហត្ថលេខា និង ការប្តេជ្ញាចិត្តរួមគ្នា​ក្នុងការជួយគ្នាទៅវិញទៅមក គឺជាការបង្ហាញឲ្យឃើញពីការ​យកចិត្តទុកដាក់រវាង​ថ្នាក់ដឹកនាំទាំង​ពីរ ក្នុងការពង្រឹងពង្រីក​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅម​កសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា ជប៉ុន។ សម្តេចតេជោក៏បាន​ជំរាបជូនដែរថា នៅថ្ងៃអនាគតខាងមុខ សម្តេចនិងអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការការងារជាថ្មីម្តងទៀត នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបង្ហាញពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក និងការ ស្រាឡាញ់រាប់អានក្នុងនាមជាមិត្តចាស់៕

ចែករំលែក