សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការយល់ដឹងពីបច្ចុប្បន្នភាពរបស់កម្ពុជា ដែលរៀបចំដោយសមាគម ជប៉ុន-កម្ពុជា និងអង្កការពាណិជ្ជកម្មក្រៅប្រទេស

30

ក្នុងឱកាសនៃ​ដំណើរទ​ស្សនៈកិច្ចផ្លូវការ របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាសៀលថ្ងៃទី០៨ ខែ សីហានេះ សម្តេចបាន​ដឹកនាំគណៈប្រតិភូជា​ន់ខ្ពស់រាជ​រដ្ឋាភិបាល និងសមាជិកស​ភាពាណិជ្ជក​ម្មកម្ពុជា ដែលបាន​ធ្វើដំណើរអ​មសម្តេចនាយក​រដ្ឋមន្រ្តី​អញ្ជើញ​ចូលរួម​សិក្ខាសា​លា ស្តីពីការយល់​ដឹងពីបច្ចុប្បន្នភាពរ​បស់ក​ម្ពុជា ដែលរៀបចំ​ដោយសមាគម ជប៉ុន-កម្ពុជា និងអង្កការពាណិជ្ជកម្មក្រៅប្រទេស  ដោយមានការចូលរួមពីបណ្តាវិនិយោគិនជប៉ុន វិនិយោគិនបរទេសជាច្រើន ដើម្បីស្វែងយល់ និងទទួលបានសារគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្តីពីឱកាស និងសក្កានុពលវិនិយោគនៅកម្ពុជា។

នៅក្នុងពិធីនេះលោក ហ្វូមីគី  តាកាហាស៊ី ប្រធានសមាគមជប៉ុន កម្ពុជា បានមានប្រសាសន៍ ថ្លែងរៀបរាប់ប្រាប់​បណ្តាវិនិយោគិនជប៉ុន វិនិយោគិនបរទេសជាច្រើន អំពីប្រវត្តិសាស្រ្តកម្ពុជាដែលធ្លាប់រងគ្រោះដោយ​សារ​សង្រ្គាម ប៉ុន្តែនៅពេលដែលលោកបានធ្វើការងារទូតរបស់ជប៉ុនប្រចាំកម្ពុជាកំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧​នោះ លោកបានឃើញប្រទេសកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសកំណើនសេដ្ឋកិច្ចកើន​ឡើងគួរឱ្យកត់សម្គល់ ដោយឡែកចំនួនប្រជាជនជប៉ុនកាលកំឡុងឆ្នាំ២០០៣ ដល់២០០៧នោះ ចំនួនធ្វើការងារ និងរស់នៅបរទេសកម្ពុជាមិនដល់១ពាន់នាក់ផង និងមានក្រុមហ៊ុនជប៉ុនតិចជាង៣០ក្រុមហ៊ុន ។ លោក​បានបន្តថា ក្រោយមកកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាជាមួយប្រទេសជប៉ុន ហើយចំនួន​ក្រុមហ៊ុន ជប៉ុន ជាច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជា ដោយរយៈពេល១០ឆ្នាំចុងក្រោយនេះកម្ពុជាមានការរីកចំរើនគួរជាទីមោទនៈ។

នៅក្នុងឱកាស​នេះផងដែរដើម្បីជាការផ្ត​ល់សារ​គន្លឹះបណ្តាវិនិយោគិនជប៉ុន វិនិយោគិនបរទេសជាច្រើន ដើម្បីស្វែងយល់ និងទទួលបានសារគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្តីពីឱកាស និងសក្កានុពលវិនិយោគ​នៅកម្ពុជា សម្តេចតេជោនាយករ​ដ្ឋមន្រ្តីបានមានប្រសាសន៏ ថ្លែង​ប្រាប់ដល់វិនិយោគិនជប៉ុន និងបរទេសថា កម្ពុជាគឺធ្លាប់រងគ្រោះដោយ​សារសង្រ្គាម ហើយសម្តេចផ្ទាល់បានយក​ជីវិតធ្វើដើ​មទុនដើម្បីរំដោះប្រទេសពីសង្រ្គាម និងខិតខំតាំងពីកម្ពុជាជា​ប្រទេសក្រីក្រ​១០០ភាគរយ រហូតដល់មាន​កំណើន​សេដ្ឋកិច្ចរង្វង់ជា​ង៧ភាគរយ ដែលនេះមិនមែន​ជារឿង​ចៃដន្យទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ពីមុនភ្ញៀវទេសចរណ៏ជប៉ុនទៅ​លេងកម្ពុជា គឺខាងទូត​ជប៉ុនបានប្រាប់ថា កុំដើរទៅ​តំបន់ណា​ក្រៅពីភ្នំពេញ និងសៀមរាប ព្រោះខ្លាចគ្រោះ​ថ្នាក់នានា ប៉ុន្តែ​ពេល​នេះកម្ពុជាមានហេដ្ឋា​រចនាស​ម្ព័ន្ធគ្រប់​បែបយ៉ាងធ្វើដំណើរគ្រប់ទិសទី ប្រព័ន្ធដឹកជញ្ជូនក៏មាន ដូច្នេះហើយសម្តេចតេជោបានពន្យល់ និងជំរុញឱ្យបណ្តាវិនិយោគិនជប៉ុន វិនិយោគិនបរទេសជាច្រើនទៀតនោះ មកប្រទេសកម្ពុជាដើម្បីស្វែងយល់ និង ឱកាស និងសក្កានុពលវិនិយោគនៅកម្ពុជា។

ចែករំលែក