នាយករដ្ឋមន្រ្តីជប៉ុន ធ្វើខួបកំណើតជូនសម្តេចតេជោ ទីក្រុងតូក្យូ ប្រទេសជប៉ុន

អំឡុងពេល​​ពិធីលៀងសាយ​ភោជន៍កំពុងប្រព្រឹត្តិទៅយ៉ាង​សប្បាយ​រីករាយ ស្រាប់តែឮ​សំឡេង​ភ្លេងជូន​ពរថ្ងៃខួប កំណើត ដែលធ្វើឱ្យអ្នក​ចូលរួម​ទាំងអស់មាន​ការភ្ញាក់​ផ្អើល ហើយគ្រប់ៗ​គ្នាបាន​បែរមុខ​ទៅរកតុ​របស់​សម្តេច​តេជោ និង​លោកនាយករដ្ឋមន្រ្តីជប៉ុន ដែលកំពុងអង្គុយ​រួមតុជាមួយគ្នា។

ពេល​នោះ ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់កាន់​នំខួប​កំណើតដើរ​សំដៅ​ទៅរក​តុរ​បស់​សម្តេច​តេជោ ហើយ លោក Shinzo Abe ក៏​បានច្រៀង ចម្រៀងជូនពរថ្ងៃខួបកំណើត អមជាមួយភ្លេង​ដែល​កំពុងលេង។ ក្រោយ​ពី​ភ្លេង​ចប់ លោក Abe បានមាន​ប្រសាសន៍ថា “ ជូនពរថ្ងៃខួប​កំណើត សម្តេចតេជោ” ហើយ សម្តេចតេជោ ក៏បានផ្លុំពន្លត់​ភ្លើង​ទៀនក្រោមស្នូរទះ​ដៃអបអរសាទរ​យ៉ាងកងរំពង ប្រកបដោយ បរិយាកាសស្និទ្ឋស្នាល និងរីករាយបំផុត។
សម្តេចតេជោ បានថ្លែងអំណរគុណ លោក Shinzo Abe ចំពោះកាដូសម្រាប់វាយកូនគោល១ឈុត និងនំខួបកំណើត​ភ្ញាក់ផ្អើល​ដែលធ្វើ​ឱ្យសម្តេចតេជោ ចងចាំនូវអនុស្សាវរីយ៍​នេះមិនអាចបំភ្លេចបានឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ