សម្តេច​តេជោ នាយករដ្ឋមន្រ្តី ​​អនុញ្ញាត​ឲ្យលោក សាសា​ហ្កាវ៉ា ប្រធានមូល​និធិ​ជប៉ុន ចូលជួប​សំដែង​ការគួរ​សម​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃត្រង់

27

​​នៅក្នុង​​ពីធីទទួល​ទាន​អាហារ​ថ្ងៃដែល​រៀប​ចំដោយ​ លោក សាសា​ហ្កាវ៉ា ប្រធានមូល​និធិជប៉ុន សម្តេចតេជោ​ នាយក​​រដ្ឋមន្រ្តី មានប្រសាសន៍​ថ្លែងនូវ​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​​បំផុត ជូនចំពោះថ្នាក់​ដឹកនាំទាំងអស់ នៃមូល​និធិ ជប៉ុន ដែលបានខិតខំប្រឹងប្រែង​ជួយយ៉ាង​អស់ពីចិត្ត​ពីថ្លើម ក្នុងការជួយ​​ដល់ការអភិវឌ្ឍរ​បស់ប្រទេស​កម្ពុជា ក្នុងនោះ​រួមទាំងការជួយ​ដល់ការ​បណ្តុះបណ្តាល​កុមារ និងយុវជន​កម្ពុជាជាច្រើន ឲ្យមានជំនាញ​វិជ្ជាជីវះ និងចំណេះដឹងក្នុងការ បំពេញភារកិច្ចការងារក្នុងសង្គម។

ជាមួយនិ​ង​ការថ្លែង​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក សាសាហ្កាវ៉ា បាន​រំលឹក​ពី​អនុស្សាវរីយ៍​ជាច្រើន ដែលរូប​សម្តេច និងលោក សាសាហ្កាវ៉ា ធ្លាប់បាន​ជួប​គ្នានិងប្រា​ស្រ័យ​ការងារ​ជាមួយ គ្នា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ប្រទេស​ជប៉ុន នៅពេល​ដែលរូប​សម្តេច​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចផ្លូវ​ការ​​ ការងារ ក្នុងប្រទេសជប៉ុន។

សូមបញ្ជាក់​ដែរថា មូលនិធិជប៉ុន បានរួម​ចំណែក​ជួយដល់​វិស័យអប់រំ​ក្នុងប្រទេស​កម្ពុជា ចាប់តាំង​ពីឆ្នាំ១៩៨០ រហូតមក​ដល់​បច្ចុប្បន្ន ក្នុងនោះមូលនិធិ​បានរួមចំណែក​ជួយកសាង​អគារ​សិក្សា​បានចំនួន ១០០កន្លែង នៅតាមតំបន់​ជនបទនានាក្នុង​ប្រទេសកម្ពុជា។

ក្រៅពីការចូល​រួមចំណែក​ដល់ការ​បណ្តុះបណ្តាលធ​ន​ធានមនុស្ស​លើភាសាអង់គ្លេស មូលនិធិជប៉ុន នៅ​បានជួយដ​ល់ការ​បណ្តុះបណ្តាល​ជំនាញដល់កុមារ និងយុវជន​កម្ពុជា ដែលពួកគេអាច​មានមុខរ​បរទទួលទាន​បានជាច្រើន​នាក់ផងដែរ។

ចែករំលែក