សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំដែងការគួរសមជាមួយប្រធានសមាគមមិត្តភាពសភាមេគង្គជប៉ុន

34

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបជា​មួយប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពស​ប្បាយរីករាយ ដែល​បានជួបជាមួយប្រតិភូសមាគមមិត្តភាពសភាមេគង្គ ជប៉ុន ។

ក្នុងឱកាសនេះ លោកប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៏ថា លោក និងគណៈប្រតិភូពិតជារីករាយណាស់ដែលស ម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយចូលជួបសំ​ដែងការគួរសម ជាថ្មីម្តងទៀត និងសូមស្វាគមន៍​សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ប្រធានសមាគម​មិត្តភាព​សភាមេគ​ង្គជប៉ុន បានរំលឹកថា លោកបានជួបជាមួយ​សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពី២ឆ្នាំមុន កាលនោះបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា នៅខែមករា ឆ្នាំ២០១៧ លោក និង​សមាជិក៤​រូបទៀត បានទៅបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា រួមទាំងបានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុស របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ផងដែរ។​ ប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៍បន្តថា កាលទៅបំពេញទស្សនកិច្ចនោះ គណៈប្រតិភូជប៉ុន បានទទួលស្គាល់នូវសារៈសំខាន់នូវរបៀងសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ប្រទេសថៃ និងវៀតណាមតាមរយៈស្ពានអ្នកលឿង។ លោកបានមប្រសាសន៍ថា ជប៉ុនបានគាំទ្រកម្ពុជា ហើយបានជួបជាមួយនិស្សិតកម្ពុជាដែលរៀននៅប្រទេសជប៉ុន ហើយឆ្នាំ២០១៨ខាងមុននេះ ជប៉ុននឹងត្រៀមបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុន ទៅទស្សនៈកិច្ចនៅខេត្តសៀមរាប និងដើម្បីចំណងមិត្តភាពកាន់តែជិតស្និត ជាមួយគ្នានេះលោកស្នើអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយការងារទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជប៉ុន គឺភាពជាដៃគូរសេដ្ឋកិច្ចជ្រុងជ្រោយ ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍កោ​តសរសើរ​ចំពោះជប៉ុន ដែលបាន​បង្កើតសមាគម​មេគង្គជប៉ុនឡើង។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានមាន​ប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះ គឺមិនអាចកាត់ផ្តាច់បានឡើយ ពីទំនាក់ទំនងអាស៊ានបានឡើយ ដោយសារប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ាននេះ គឺប្រទេសមេគង្គ​នេះតែម្តង។ ក្នុង​ឱ​កាសនេះសម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ អំពីទំនាក់ទំនងរវាងប្រ​ជាជន និងប្រជាជនកម្ពុជា ជប៉ុនគឺកាន់តែជិតស្និត។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផងដែរ អំពីការអភិវឌ្ឍធនធានមនុស្សគឺជា រឿងសំខាន់ផងដែរ សំរាប់ប្រទេសទន្លេមេគង្គ ដូច្នេះហើយការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមកជារឿងសំខាន់។ ស្ថិតក្នុងបរិយាកាសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញលោក​ប្រធានសមាគមសភាមេគង្គជប៉ុន ទៅបំពេញទស្សនៈកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ៕

ចែករំលែក