សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យថ្នាក់ដឹ​កនាំ​ក្រុមហ៊ុន​ដេនសូ​ខេមបូឌា ប្រទេស​ជប៉ុន​ចូលជួ​ប​សំដែង​ការគួរសម

38

ក្នុងឱកាស​នៃការ​ស្នាក់អាស្រ័យ នៃការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវកា​រ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ​ព្រឹកថ្ងៃ​ទី៧ ខែសីហា នេះសម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យថ្នាក់ដឹក​នាំក្រុមហ៊ុ​នចំនួន៤ របស់ប្រទេស​ជប៉ុន អញ្ជើញ​ចូល​ជួបសំដែងការ​គួរសម​ ដាច់ដោយឡែកៗពី​គ្នា ក្នុងនោះរួម​មានទី១- ក្រុមហ៊ុន​ដេនសូ ខេមបូឌា ទី២- ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ទី៣- ធនាគារ​មីហ្សឺណូ និងទី៤- ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។

នៅក្នុងជំ​នូបសំរាប់​ក្រុមហ៊ុនទី១​ដែលមាន​ឈ្មោះថា ក្រុមហ៊ុនដេនសូ ខេមបូឌា តំណាង​ក្រុមហ៊ុន​បានមានប្រសាសន៏​ជំរាប​សម្តេចតេជោ នាយករដ្ឋមន្រ្តី អំពីសកម្ម​ភាពការ​ងារ​របស់ក្រុមហ៊ុន​ លោកនៅកម្ពុជា​។ តំណាងក្រុមហ៊ុន​មានប្រសាសន៏​បន្តថា បច្ចុប្បន្នក្រុម​ហ៊ុន ដេនសូមាន​ទីតាំងនៅ​តំបន់សេដ្ឋកិច្ចពិសេស​រាជធានី​ភ្នំពេញ ហើយក្រុមហ៊ុននេះ​ភាគ​ច្រើនពាក់​ព័ន្ធនឹង​គ្រឿងប​ង្គំរបស់​រថយន្ត​ធន់ធ្ងន់ ដែលបច្ចុប្បន្ន​មានបុគ្គលិក​ខ្មែរចំនួន​ជាង២​០០នាក់ ហើយនៅឆ្នាំ​២០១៨ ខាងមុខក្រុមហ៊ុន​នឹងបង្កើនផលិត​ផល​របស់​ខ្លួន​បន្ថែម​ទៀត ជាពិសេស​ជួយ​ពង្រឹង​ផលិតស​មត្ថិភាព​បុគ្គលិក​ខ្មែរ​យើង​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា។ ជាមួយគ្នា​នេះ​តំណាងក្រុ​មហ៊ុន​ដេន​សូក៏បាន​ជំរាបស​ម្តេចតេជោថា​ នៅឆ្នាំ២០១៨ ក្រុមហ៊ុនរបស់​លោកនឹងបង្កើតទីតាំង​ថ្មី១ទៀត។ ក្នុងឪកាសនេះ​ខាង​ក្រុមហ៊ុន​ក៏បាន​ស្នើសុំស​ម្តេច​តេជោ​ចំនួន៣​ចំនុច ទី១- ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកវិទ្យា​នេះគឺខាង​ក្រុមហ៊ុន​របស់លោក​នឹងជួយ​ ប៉ុន្តែ​ស្នើរសុំ​ការ​ជួយ​ពីស្ថាប័ន​រដ្ឋ ជាពិសេស​ក្រសួង​ការងារ និងប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ ទី២- ប្រព័ន្ធ​ដឹក​ជញ្ជូនស្នើ​សុំ​អោយ​រៀប​ចំអោយ​បានល្អ និងទី៣ ប្រព័ន្ធ​ពន្ធគយ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ ថ្លែងអំណរគុណ​ដល់ខា​ងក្រុ​ម​ហ៊ុន​ជប៉ុន​ដែល​បានរា​យការណ៍​ជូន​សម្តេច និងបានខិត​ខំជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៏​ថា ការជួយ​របស់​ក្រុមហ៊ុន​នេះគឺស្របទៅ​តាមការងារ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​យកចិត្តទុ​ក្ខដាក់​ចំពោះការអភិ​វឌ្ឍធន​ធានមនុស្ស។ សម្តេចតេជោបាន​បន្តទៀតថា យើងអាចធ្វើ​ការរួម​គ្នាក្នុងកា​រអភិវឌ្ឍធ​នធានមនុស្ស។ ជាពិសេស​នឹងអ​នុញ្ញាតអោ​យក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ចេញ​វិញ្ញាបនបត្រអោយ​សិស្ស ដែលបាន​ទទួលការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស។

ចុងក្រោយនៃជំនូបនេះ ខាងតំណាង​ក្រុមហ៊ុន ដេសូខេមបូឌាបាន​គោរពសុំ​អញ្ញើញ​សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​ទៅសម្ពោធ​សាខាក្រុមហ៊ុន​ថ្មីមួយទៀតដែលគ្រោងនឹងស​ម្ភោធនៅឆ្នាំ២០១៨ខាងមុខនេះក្នុង​ប្រទេស​កម្ពុជា។

SHARE