សម្តេច​តេជោ នាយករដ្ឋមន្រ្តី​អនុញ្ញាត​ឲ្យ​យុវជន និង​និស្សិត​កម្ពុជា​ប្រមាណ ១០០នាក់ កំពុងសិក្សា​នៅប្រទេស​ជប៉ុន ចូលជួប​សំដែង​ការ​គួរសម

29

និស្សិត​កម្ពុជា​ប្រមាណ​១០០នាក់ ដែលកំពុង​សិក្សារៀ​នសូត្រ​នៅប្រទេស​ជប៉ុន ត្រូវបានសម្តេច​តេជោ​នាយក​​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យចូល​ជួប​សំដែង​ការគួរ​សម ដើម្បីទ​ទួល​បាន​នូវអនុសាសន៍​ពីសម្តេចតេជោ ដើម្បី​ជាប្រទី​បបង្ហាញ​ផ្លូវ ​ក្នុងការ​សិក្សារៀន​សូត្រ។

ក្នុងជំនួបពិភាក្សា​ដែលធ្វើឡើង​នៅសណ្ឋាគា​រញ៉ូអូតានី ដែលជាកន្លែង​ស្នាក់នៅ​របស់​សម្តេចតេជោ​ក្នុងទីក្រុង​​តូក្យូ ប្រទេសជប៉ុន បន្ទាប់ពីការអ​ញ្ជើញ​ទៅដល់​របស់​សម្តេច​នៅទីក្រុងតូក្យូ ប្រមាណ១ម៉ោង​និង៣០នាទី លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូ​ត​វិសាមញ និងពេញស​មត្ថភាពរ​បស់ព្រះរា​ជាណា​ចក្រកម្ពុជា ប្រចាំ​ប្រទេសជប៉ុន មាន​ប្រសាសន៍ជំរាប​ជូន​សម្តេចតេ​ជោ​ថា និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន មានប្រ​មាណ​៧៥០​នាក់ ក្នុងនោះ​តាមរយៈ​ការបណ្តុះ​បណ្តាលខ្លីៗ ក្នុងក្របខណ្ឌ​របស់អង្គការ JICA មាន​ចំនួន​ប្រមាណ ១៥០នាក់ ក្នុង១​ឆ្នាំៗ និង​វគ្គ​សិក្សាថ្នាក់​អនុ​បណ្ឌិត​មាន​ចំនួន ២៤នាក់ ក្នុង១ឆ្នាំ ក្រៅពីនោះ​មាន​និស្សិត​អាហា​រូប​ករណ៍ របស់ក្រសួង​អប់រំ យុវជន និងកីឡា ជាម​ធ្យម​មាន​ចំនួន៤​២នាក់ក្នុ​ង១ឆ្នាំ មកសិក្សា​ថ្នាក់ឧត្តម​សិក្សា​ជំនាញ បច្ចេកទេស និងស្រាវ​ជ្រាវ​នៅ​ប្រទេសជប៉ុន​។ លោក​ជំទាវ​បន្តថា ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា តែង​តែយក​ចិត្តទុក​ដាក់ ដល់សុខ​ទុក្ខ​របស់​និស្សិត​ខ្មែរ ដោយ​ផ្តល់ការ​ឧបត្ថម្ភ​ទាំងស្មារតី​និងសម្ភារៈដល់រាល់​សកម្មភាព​វប្បធម៌ និងមនុស្សធម៌ របស់សមាគមន៍​និស្សិតខ្មែរ​ជារៀងរហូត​មក។

មានប្រសាសន៍​សំណេះ​សំណាលទៅ​កាន់និ​ស្សិត ដែលកំពុងសិក្សា​ក្នុងប្រទេស​ជប៉ុន សម្តេច​តេជោ​ នាយករដ្ឋ​មន្រ្តីបានថ្លែងនូ​វការកោតស​រសើរ និងវាយ​តម្លៃខ្ពស់ចំ​ពោះសកម្មភាពសិ​ក្សារបស់​និស្សិត​ទាំងអស់ ដែលបាន​ខិតខំ​ប្រឹង​ប្រែងអ​ស់ពីសមត្ថភាពក្នុ​ងការ​សិក្សារៀន​សូត្រនៅ​ប្រទេសជប៉ុន។  ជាមួយនិង​ពិធីសំណេះ​សំណាល​គ្នានោះ​ដែរ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី បានធ្វើការគូស​បញ្ជាក់​ពីសភាពការណ៍​នយោបាយ សេដ្ឋ​កិច្ច​របស់ប្រ​ទេស​កម្ពុជា ពិសេស​សម្តេច​បានធ្វើ​ការ​ផ្តាំផ្ញើរ​ដល់និ​ស្សិត​ទាំងអស់ ត្រូវធ្វើការ​តាមដាន​​ពីសកម្មភាពរ​បស់រាជ​រដ្ឋាភិបាល និងពី​​សភាព​ការណ៍​ពិត​របស់ប្រទេស​កម្ពុជា តាមរយៈប្រព័ន្ធ​វិទ្យា​ នៃ​សម័យ​​​សកល​ភាវូប​នីយកម្មដ៏​ទំនើបរ​បស់យើង ពិសេស​ទៅទៀត​នោះ ត្រូវចេះពិចារណា​នូវរាល់​ចំណុច​​វិជ្ជ​មាន ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុងដឹកនាំ​ថែ​រក្សា​​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​​សណ្តាប់​ធ្នាប់​សង្គម ពិសេស ការអភិវឌ្ឍ​ប្រទេសជាតិ​ ដែលកំពុង​​មានការ​រី​កចំរើនឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំប្រក​បដោយកិត្តិបណ្ឌិ​ត​របស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ។

ជាមួយគ្នានេះ​សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍​សំដែង​​នូវការ​វាយ​តំលៃខ្ព​ស់ និងកោតសរសើរ​​​ដល់​​និស្សិត អាហា​រូបករណ៍​​កម្ពុជា​​​ទាំងអស់ ដែលបាន​​ខិតខំ​​ប្រឹងប្រែង​​អស់ពីស​មត្ថភាព ក្នុងការ​​ស្នាក់​​​នៅ​​សិក្សា​​រៀនសូត្រ ប្រកប​ដោយ​លទ្ធផល​ដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់​ទំនង​ល្អ​ក្នុងជួរនិស្សិត ដែល​ស្នាក់​នៅសិក្សារៀនសូត្រ​ជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនង​ល្អជាមួយ​សាស្រ្តា​ចារ្យ អាជ្ញាធរដែន​ដីគ្រប់​​លំ​ដាប់​ថ្នាក់ រួមទាំងជាមួយ​និងបងប្អូន​ប្រជាពលរដ្ឋ​ជប៉ុនផ្ទាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តី​ក៏បាន​​ផ្តល់នូវអនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍​ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះ​ជួយ​យក​​អាសារពីគ្នា​ទៅវិញទៅមក ការធ្វើ​ទំនាក់​ទំនង​​ល្អជាមួយ​និងនិស្សិត​ ដែលស្នាក់នៅសិក្សា​រៀនសូត្រ​​ជា​មួយ​គ្នា ពិសេសការ​បន្តនូវ​ប្រពៃណីមិត្តភាព កិច្ច​សហប្រតិ​បត្តិការល្អ ទាំងក្នុងការសិក្សា​នា​ពេលបច្ចុប្បន្ន​​និងទៅអនាគត។ សម្តេចតេជោ​ក៏បាន​​ធ្វើការ​ដាស់តឿន ដល់និស្សិតអាហា​រូបករណ៍ទាំងអស់ ត្រូវគោរព​វិន័យ​​និងសេចក្តីថ្លែថ្នូរ ក្នុងការ​សិក្សា​​រៀន​សូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្ក​​បញ្ហាអ្វីដល់​​ការសិក្សា​និង​ការស្នាក់នៅ​ និងមួយផ្នែក​​ទៀត ត្រូវចូលរួមនៅ​ក្នុងការងារសង្គមឲ្យ​បានច្រើន និងទូលំ​ទូ​លាយ។​ ជាមួយគ្នានោះ ត្រូវមានមនសិកា​សា​មគ្គីគ្នា​ក្នុង​ការ​​សិក្សាស្រាវ​ជ្រាវពីរ​បកគម្ហើញថ្មីៗ​ ដែលទាក់​​ទិន​ទៅ​និង​កម្មវិធី​សិក្សា ពិសេសការ​រីក​ចំរើន​ក្នុងអាស៊ាន ក៏ដូចជាការ​​វិវត្តន៍ ​នៃសភាពការ​ពិភពលោក​។

នៅក្នុង​ពិធីសំណេះ​សមណាល​គ្នានោះ​ដែរ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រ​សាសន៍​​ទៅកាន់​និស្សិត ដែលកំពុងស្នាក់នៅ​សិក្សារៀន​សូត្រក្នុង​ប្រទេស​ជប៉ុនដែ​រថា សម្តេចនឹងបន្តធ្វើការ​ពិភាក្សា​ជាមួយ​​និង​​មេដឹកនាំ​ជប៉ុន ក្នុងការបង្កើនថវិកាសម្រាប់​ផ្តល់អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា ដែលសិក្សា​នៅជប៉ុន។ ជាមួយគ្នានេះ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី មានប្រសាសន៍​ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សន​កិច្ចផ្លូវ​ការការ របស់សម្តេច ទៅកាន់ប្រទេស​ជប៉ុន​នៅ​ពេល​នេះ គឺធ្វើ​ឡើង​ស្របគ្នា និងខួប៦០ឆ្នាំនៃដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​បំផុត របស់​អតីតនាយករដ្ឋមន្រ្តី​ជប៉ុន​មកកាន់ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ១៩៥៧ ពោលគឺកាលពី​ពេលនោះ​គឺជាដំណើរទស្សន​កិច្ច របស់អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន ត្រូវជា​ជីតា​របស់ឯ​កឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បច្ចុប្បន្ន និងក៏ស្របគ្នា ផងដែរ ចំពោះខួប២៥ឆ្នាំដែលប្រទេសជប៉ុន​បានបញ្ជួន​កងកម្លាំងថែរក្សាសន្តិភាពលើកដំបូង ចេញក្រៅប្រទេស។ ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរាប​ជូននិស្សិត​ទាំងនោះដែរថា កម្ពុជា-ជប៉ុន មានគោល​ជំហរនិង​នយោបាយជួយគ្នាទៅវិញទៅមកទាំង​សម្រាប់ទំនាក់ទំនងទ្វេភាគី ពហុភាគី និងអន្តរជាតិ​ដែល​មានការ​យក​ចិត្ត​ទុក​ដាក់ដូចគ្នា។ នៅក្នុងពិធីសំណេះ​សំណាលគ្នា​នោះ​ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិត​អាហារូបករណ៍ទាំង១២២​នាក់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ។

SHARE