ប្រសាសន៍​សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយប្រតិភូ និងកីឡាករ មុនចេញទៅប្រកួតកីឡា SEA Games

35

(FN)៖ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប ចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។

ប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាមិនបានគិតថា អ្នកមានអ្នកក្រ ឬប្រទេសតូច ប្រទេសធំនោះទេ ខ្លាំងនោះទេ, ហើយសម្តេចសម្តែង នូវការសប្បាយរីករាយ ចំពោះការរីកចម្រើនលើវិស័យនៅកម្ពុជា ដែលឃើញនៅតាមទីសាធារណៈ និងសាលារៀន ចូលចិត្តលេងកីឡា។

– សម្ដេចតេជោ​ ហ៊ុន សែន ថ្លែងថា​ យុវជនសម័យនេះមានឱកាសច្រើនដើម្បីបង្ហាញសមត្ថភាព និងពង្រីកនូវសមត្ថភាពរបស់ខ្លួន​លើវិស័យកីឡា។

– សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរដល់គ្រូកីឡា នៅខេត្តព្រៃវែង ដែលស្នើសុំបង្កើតកីឡាកាយសម្ព័ន្ធមកសម្ដេចដែលគ្រូនៅខេត្តផ្សេងៗ មិនបានស្នើសុំ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចៅសម្តេចមានសញ្ជាតិអាមេរិក នៅពេលនេះសម្តេចកំពុងរកដំណោះស្រាយដើម្បីឲ្យចៅរបស់សម្តេច ដកសញ្ជាតិអាមេរិកចេញវិញ ដើម្បីកុំឲ្យជាប់ពាក់ព័ន្ធនឹងអាមេរិក ខ្លាចអាមេរិកចាប់ចៅរបស់សម្តេច ដើម្បីយកទៅធ្វើទាហានធ្វើសង្រ្គាមជាមួយប្រទេសដទៃ។

– ពាក់ព័ន្ធនឹងករណីរដ្ឋមន្រ្តី វង សូត លើកឡើងអំពីវាយក្បាលនឹងគល់ប្ញស្សី ចំពោះក្រុមអ្នកចង់ធ្វើបាតុកម្ម, សម្ដេចតេជោ ហ៊ុន សែន សម្តែងការគាំទ្រ និងបន្តព្រមានកម្ទេចអ្នកដែលចង់ធ្វើបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៨, សម្ដេចថ្លែងថា មិនទុកឲ្យមានប្រវត្តិសាស្ដ្រដូចឆ្នាំ២០១៣នោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើក្រោយការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០១៨ខាងមុខនេះ​ បក្សប្រឆាំងហ៊ានឡាំប៉ា សម្តេចនឹងលេងហើយអត់ទុកឲ្យទេ។

– នាយករដ្ឋមន្ដ្រីកម្ពុជា ថ្លែងថា ច្បាប់នៅប្រទេសកម្ពុជា​មិនតឹងរឹងនោះទេ សម្រាប់អ្នកគោរពច្បាប់។

– ប្រមុខដឹកនាំកម្ពុជា លើកឡើងថា ការបណ្ដុះកុមារឲ្យមានភាពរឹងមាំតាមការលេងកីឡា មានភាពល្អប្រសើរណាស់​

– សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកប្រសិនបើមិនមានកៅអីមួយស្វ័យប្រវត្តិនៅ World Cu​b ទេនោះ កុំអីត្រូវគេទាត់ចោលយូរណាស់បាត់ទៅហើយ, សម្ដេចថ្លែងថា ប៉ូឡូញមិនដែលទុកមុខឲ្យ អាមេរិកនោះទេ នៅពេលប្រកួតបាល់ម្ដងៗ។

– សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកីឡាករកម្ពុជា នៅពេលទៅប្រកួតជាមួយប្រទេសដ៏ទៃ​ដែលធំជាងនោះ មិនត្រូវបាក់ទឹកចិត្តនោះទេ។

– សម្ដេចតេជោ ហ៊ុន សែន ប្រាប់កីឡាករដែលនឹងត្រូវចេញទៅប្រកួតថា មិនត្រូវបានទទួលទានសារធាតុដែលលើកកម្លាំងនោះទេ ព្រោះច្បាប់របស់កីឡា មានការហាមប្រាមកន្លែងនេះ។

– សម្ដេចតេជោ ហ៊ុន សែន បន្ដប្រាប់កីឡាករដែលនឹងចេញទៅប្រកួតថា ​ត្រូវប្រកួតឲ្យស្របតាមលក្ខខណ្ឌ ជៀងវាងចង់ឈ្នះការប្រកួតដោយបំពានច្បាប់, សម្ដេចបង្ហាញក្ដីសសង្ឃឹមថា កីឡាករកម្ពុជា នឹងទទួលបានជ័យជម្នះ។

– សម្ដេចតេជោ ហ៊ុន សែន​ ថ្លែងអំណរគុណដល់​គ្រូបង្វិកកីឡាបាល់ទាត់ ជាជនជាតិប្រែស៊ីល ដែលហ្វឹកហាត់កីឡាករកម្ពុជាបានយ៉ាងល្អប្រសើរ។

– ពាក់ព័ន្ធនឹងការចង់ធ្វើបាតុកម្មដូចឆ្នាំ២០១៣ របស់បក្សប្រឆាំង, សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានថា មិនដែលរដ្ឋណាមួយ មិនមានកាំភ្លើង និងមិនមានគុកនោះទេ។

​- សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បក្សប្រឆាំងមិនដែលអបអរសាទរនូវអ្វីដែល កម្ពុជាទទួលបានល្អៗនោះទេ ទាំងផ្នែកកីឡា និង​ផ្នែកផ្សេងៗទៀត។

– សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កីឡាករ និងគ្រួបង្វិក ដែលនឹងចេញទៅរួមប្រកួតកីឡា Sea Game ម្នាក់៥០០ដុល្លារ ដែលចំនួនពីមុន៣០០ដុល្លារ តែប៉ុណ្ណោះ, សម្ដេចថ្លែងថា នៅពេលសេដ្ឋកិច្ចកម្ពុជាបន្ដកើនឡើងទៀត ការឧបត្ថម្ភនឹងបន្ដកើនឡើងដូចគ្នា។

– សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋអាចប្រកបមុខរបររកស៊ីបានដូចរាល់ថ្ងៃនេះ គឺកើតឡើងដោយសារតែសម្ដេច បើគ្មានសម្ដេចក៏មានដូចរាល់ថ្ងៃនេះដែរ

– សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ការសំណេះសំណាល នៅម៉ោង១០៖១០នាទី៕

ចែករំលែក