សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​ នឹង​ដឹក​នាំ​គណៈ​​ប្រតិភូ​ជាន់​ខ្ពស់​​អញ្ជើញ​​ចូ​ល​រួម​ក្នុង​​វេទិកា​សេដ្ឋ​កិច្ច​ពិភព​​លោក​​ប្រចាំ​ឆ្នាំ​​២០១៧​

26

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​​​​​​​ណាចក្រ​កម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូល​រួមក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​ «ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃនយោបាយ និង​សេដ្ឋ​កិច្ច» ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែ មករា ឆ្នាំ ២០១៧​ នៅទីក្រុង​ដាវ៉ូស-ក្លូស្ទ័រ​ប្រទេស​ស្វីស ​តប​តាម​​ការ​អញ្ជើញរបស់លោកសាស្ដ្រាចារ្យ ក្លូស​ ស្វាប់ (Klaus Schwab) ស្ថាបនិក​និងជា​ប្រធាន​ប្រតិ​បត្តិ​​​​វេទិកាសេដ្ឋ​កិច្ច​ពិភពលោក។

នៅក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំនានា ដែលមាន​ប្រធាន​បទដូចតទៅៈ

១-ការដាក់ដំណើរការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការបើកចំហរកិច្ចសហប្រតិ​បត្តិ​ការរដ្ឋាភិបាល-ឯកជន

២- ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្មៈ ការកសាង​ និងការពង្រឹងភាពជាដៃគូពហុភាគី​ពាក់​ព័ន្ធ

៣- ការប្រជុំពហុភាគីរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំពិភពលោក

៤- ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោកៈ ការឆ្លើយតប និងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក

៥- អាស៊ានក្នុងរយៈពេល៥០ឆ្នាំៈ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម៉្តេច?

៦- ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឲ្យមានដំណើរ ការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤

៧- វិថីអាស៊ាន រឺផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និង

៨- ការបង្ហាញពីការផលិតៈ តើអាស៊ានជាសហគមន៍មួយហើយរឺនៅ?

 អាស្រ័យដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅ​ឆ្នាំ​​​នេះសម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញ​
ពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើង “កម្ពុជាៈ ផ្កាយកំពុងរះរបស់អាស៊ាន ។ កម្ពុជាក៏នឹងបង្ហាញជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំ​របស់​កម្ពុជាសម្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ផងដែរ។

 គណប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន​ សែន រួមមានៈ

១- ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន

២- ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន  ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣- ឯកឧត្ដម  ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងសមាជិកនៃរាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួនទៀត។

 កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំពិភពលោកកំរិតខ្ពស់​ បំផុត ពីរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ​ សង្គមស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែលប្រព្រឹត្តទៅ​នៅ​រៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈ ពិភពលោក តំបន់ និងឧស្សាហកម្ម​។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក​សាស្ដ្រាចារ្យ ​​ក្លូស​ ស្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំង​ជា​​មួយបណ្តាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ផងដែរ។

​   ​​​​​​​​​​​                                                            ភ្នំពេញ,​ ថ្ងៃទី      ​ ខែ​​ មករា  ឆ្នាំ ២០១៧

ព័ត៌មានលំអិត

ចែករំលែក